LATEST MOVIE :

WWW.MOVIEBOOK5000YEARS.COM

-

LISTEN TO GOOD

ឪពុកប្រាថ្នាឱ្យកូនបានចូលដល់សេចក្តីល្អ ១០ ការនេះ

១ កូនត្រូវជាអ្នកមានសីលធម៌ប្រចាំខ្លួន

២ កូនត្រូវស្វែងរកការចេះដឹងមកដាក់ខ្លួន

៣ កូនត្រូវគប់រកតែជាមួយមិត្តពិតប្រាកដ

៤ កូនត្រូវជាមនុស្សប្រដៅងាយ

៥ កូវត្រូវចេះជួយកិច្ចការអ្នកដទៃ                              ៦ កូនត្រូវចេះស្រឡាញ់ធម៌សប្បុរស​​​
         
៧ កូនត្រូវមានព្យាយាមដោយអំណត់អត់ធន់              ៨ កូនត្រូវសន្តោសចំពោះបច្ច័យ៤  

៩ កូនត្រូវមានស្មារតីដឹងមុខនាទីរបស់ខ្លួន                    ១០ កូនត្រូវដឹងសេចក្តីពិតរបស់ជីវិត

គឺត្រូវដឹងថាគ្រប់ជីវិតដែលកើតមកហើយរមែងបែកធ្លាយជាធម្មតាទើបមិនគួរប្រមាទក្នុង

ជីវិត និងត្រូវរកផ្លូវឱ្យបានផុតទុក្ខដោយការប្រព្រឹត្តតែអំពើល្អ ។

មនុស្សគ្រប់រូបដែលកើតមកក្នុងលោក រមែងមានការទាក់ទងគ្នាដោយពាក្យនិយាយពាក្យ

និយាយមានអំណាចដ៏ក្រៃលែង កូនត្រូវយល់ដូចតទៅ

១ ពាក្យនិយាយអាចដូរផ្លាស់ហេតុអាក្រក់ ឱ្យក្លាយមកជាហេតុល្អបាន។

២ ពាក្យនិយាយអាចដូរផ្លាស់មនុស្សដែលមានទុក្ខឱ្យភ្លេចទុក្ខបាន ។

៣ ពាក្យនិយាយអាចដូរផ្លាស់មនុស្សខ្ជិល ឱ្យមកជាអ្នកមានព្យាយាយបាន។

៤ ពាក្យនិយាយអាចដូរផ្លាស់មនុស្សល្ងង់ ឱ្យមកជាមនុស្សឆ្លាតបាន។

៥ ពាក្យនិយាយអាចដូរផ្លាស់មនុស្សដែលកំពុង មានកង្វល់ ឱ្យជាមនុស្សស្ងប់បាន។

៦ ពាក្យនិយាយអាចដូរផ្លាស់មនុស្សចចេសរឹងរូស ឱ្យត្រឡប់មកជាមនុស្ស

ប្រដៅងាយបាន។

៧ ពាក្យនិយាយអាចដូរផ្លាស់មនុស្សដែលខូចសតិ ឱ្យមានសតិវិញបាន ។

៨ ពាក្យនិយាយអាចដូរផ្លាស់មនុស្សឈ្លោះគ្នា ទៅជាល្អនឹងគ្នាបាន ។

ចំពោះពាក្យនិយាយនេះ រមែងមានអំណាចដូចគ្នាដែរ គឺអាចនិយាយឱ្យមនុស្សខូច

ប្រយោជន៍ និយាយទម្លាយនូវសេចក្តីសុខចម្រើនរបស់អ្នកដទៃ បានគ្រប់យ៉ាងដូច្នេះកូន

ត្រូវបដិបត្តិក្នុងការនិយាយឱ្យបានហ្មត់ចត់ កូនត្រូវហាត់និយាយនៅក្នុងវាចាល្អ ៥ យ៉ាង

១ និយាយពាក្យពិត មិននិយាយឡេះឡោះ

២ និយាយពាក្យពីរោះ មិននិយាយញុះញង់

៣ និយាយត្រឹមត្រូវតាមកាលោៈទេសៈ

៤ និយាយឱ្យបានប្រយោជន៍ដល់អ្នកស្តាប់

៥ និយាយដោយចិត្តមេត្តា ប្រាថ្នាឱ្យអ្នកដទៃបាននូវសេចក្តីសុខ

ឬនិយាយដោយចិត្តសប្បុរសសោ្មះត្រង់មិននិយាយបៀបព្រូសពិសដាក់អ្នកដទៃឡើយ។
Moviebook5000years part 1
Moviebook5000years part 2
Share this article :
 
SUPPORT : ទាញយក BLOGER | រៀនថេមផ្លេត | ទាញយកល្អៗ | ទាញយកល្អៗTEMPLATES | NAME | ទាញថេមផ្លេតតាមពេញចិត្ត
COPYRIGHT © 2011. MOVIEBOOKKK.COM--01/19/2015=You Have All Rights Reserved)
Created by Published by name
Created by Published by name