ប៉េកាំង ៖ ចិនគឺជាប្រទេសមួយ ដែលមានប្រវត្តិសាស្ត្រជាង ៥ពាន់ឆ្នាំហើយ និងក៏ជាប្រទេស ដែលមាន វប្បធម៌ និងអរិយធម៌ដ៏រុងរឿង ។ ខាងក្រោមនេះគឺជា និមិត្តសញ្ញាវប្បធម៌ទាំង១០ របស់ប្រទេសចិន ៖
១. ទស្សនវិទូ Confucius (ខុងជឺ) ៖ ជាគ្រូបង្រៀន និងជាទស្សនវិទូ ក្នុងប្រវត្តិសាស្ត្រចិន ។ លោក ខុងជឺ បានបង្រៀនពីសីលធម៌ ដល់សាធារណៈជន អំពីភាពសុចរិត និងភាពស្មោះត្រង់ ។ គោលការណ៍របស់ខុងជឺ គឺធ្វើយ៉ាងណាឲ្យប្រពៃណី និងជំនឿចិនមានភាពទូលំទូលាយ ។
២.នាគរាជ ៖ គឺជាសត្វដ៏មានអំណាច នៅក្នុងរឿងព្រេងចិន ។ រាល់វត្ថុប្រើប្រាស់ទាំងអស់ របស់អធិរាជចិន គឺត្រូវបានធ្វើឡើង អមដោយមានរូបនាគរាជ ដែលមានដូចជាកៅអី និងសម្លៀកបំពាក់ជាដើម ។


