ផ្កាឈូកល្អយកទៅបូជាដល់ព្រះពុទ្ធ
ទើបវាបានបុណ្យច្រើន
ចម្រើនជីវិតរបស់យើងណា
សុ. តើអ្វីគឺជាព្រះពុទ្ធសាសនា ?
ច. ព្រះពុទ្ធសាសនាជាឈ្មោះដែលចេញពីពាក្យថា
(ពោធិ) ដែលមានន័យ
ថា (ត្រាស់ដឹង)
ហើយព្រះពុទ្ធសាសនាជាទស្សនវិជ្ជានៃការត្រាស់ដឹង ។
ទស្សនវិជ្ជានេអមានប្រភពមកពីបទពិសោធន៍ពិតរបស់សិទ្ធត្ថគោត្តមដែលគេ
ស្គាល់ថាជាព្រះពុទ្ធដែលព្រះអង្គត្រាស់ដឹងពេលព្រះជន្មាយុ
៣៥ ព្រះវស្សា។
ព្រះពុទ្ធសាសនាឥឡូវនេះមានអាយុ ២៥០០ ឆ្នាំ
ហើយមានសនិកជនជាង
៣០០លាននាក់ទូទាំងពិភពលោក ។ ១០០ឆ្នាំ
កន្លងផុតទៅព្រះពុទ្ធសាសនា
បានជាទស្សនវិជ្ជាសំចាន់របស់អាស៊ី
ប៉ុន្តែបានកំពុងបង្កើនសាសនិកយ៉ាង
ច្រើននៅ អ៊ឺរ៉ុប អូស្រ្តាលី និងអាមេរិកា ។
សុ. តើព្រះពុទ្ធសាសនាគ្រាន់តែជាទស្សនវិជ្ចាឬ?
ច. ពាក្យទស្សនវិជ្ជាមកពីពាក្យពីរម៉ាក់គឺហ្វឺឡូមានន័យថាស្រឡាញ់
និងសូ
ហ្វៀមានន័យថាបញ្ញា។
ដូច្នេះទស្សនវិជ្ជាគឺស្រឡាញ់បញ្ញាឬស្រឡាញ់និង
បញ្ញា
អត្ថន័យទាំងពីរបញ្ជាក់នូវភាពសុក្រឹតរបស់ព្រះពុទ្ធសាសនា ។ ព្រះ
ពុទ្ធសាសនាបង្រៀនយើងថា ចូរព្យាយាមអភិវឌ្ឍន៍កំរិតបញ្ញាឱ្យយើងខ្ពស់
បំផុតដើម្បីស្វែងយល់អោយច្បាស់លាស់។
យើងបង្រៀនផងដែរអោយយើង
អភិវឌ្ឍន៍មេត្តាធម៌និងករុណាធម៌
ដូច្នេះយើងអាចជាចិត្តពិតប្រាកដរវាងសត្វ
លោកទាំងអស់។ដូច្នេះព្រះពុទ្ធសាសនាអាចជាទស្សនវិជ្ចា
តែជាឧត្តមទស្សន
វិជ្ចានេះ។
សុ. តើនរណាជាព្រះពុទ្ធឬ?
ច. ក្នុងឆ្នាំ
៦២៣ មុនគ្រឹស្តសរាជ ព្រះរាជាបុត្រមួយព្រះអង្គបានប្រសូត្រ
ឡើងក្នុងរាជាត្រកូលភាគខាងជើងប្រទេសឥណ្ឌ
។ព្រះអង្គធំធាត់នៅលើគំនរ
ទ្រព្យនិងលោកីយសុខ
តែជាចុងក្រោយព្រះអង្គឆ្វេងយល់ថាសុវត្ថិភាពនិងសុខ
មាលភាពផ្លូវលោកមិនអាចធនាដល់សេចក្តីសុខពិតប្រាកដឡើង
។ ព្រះអង្គ
ត្រូវបានជំរុញឱ្យគិតយ៉ាងខ្លាំងនូវសេចក្តីទុក្ខដែលប្រទះជុំវិញខ្លួន
ហើយគិត
នឹងត្រួសត្រាយផ្លូវទៅរកសេចក្តីសុខពិតប្រាកដរបស់មនិស្សជាតិ
លុះព្រះជន្ម
២៩
ព្រះវស្សាព្រអង្គបានចេញចាកព្រះរាជមហេសីនិងបុត្រហើយតាំងទីសេនា
សនះចំពោះបាទាគ្រូបង្រៀនសាសនាល្បីៗ
នៅសម័យនោះដើម្បីរៀនសូត្រពី
ពួកគេ។គ្រូទាំងអស់នោះបង្រៀនស្ទើរតែអស់នូវចំណេះវិជ្ជា ប៉ុន្តែព្រះអង្គមិន
ចេះវិជ្ជាណាមួយដែលជាហេតុនៃសេចក្តីទុក្ខ ហើយនិងវិធីដើម្បីយកជំនះលើ
សេចក្តីទុក្ខនោះឡើយ។ ជាចុងក្រោយ
បន្ទាប់ពីចំណាយពេលរៀនសូត្រ ៦
ព្រះវស្សាមានតែសមាធិទេ ដែលព្រះអង្គបានពិសោធន៍ជាមាគ៌ាទំលាយនូវ
អវិជ្ជាហើយព្រះអង្គបានយល់ពីហេតុនៃសេចក្តីទុក្ខភ្លាមៗ
។
ពីពេលនោះរហូតមក គេហៅព្រះអង្គថាព្រះពុទ្ធមានន័យថាអ្នកត្រាស់
ដឹង ។ ព្រះអង្គចំនាយពេល ៤៥
ឆ្នាំទៀតដែលព្រះអង្គបានត្រាច់ចរជុំវិញ
ឥណ្ឌខាងជើងដើម្បីបង្រៀនអ្នកដទៃនូវអ្វីដែលបានរកឃើញ
។ ខន្តិធម៌និង
ករុណាធម៌របស់ព្រះអង្គមានលក្ខណៈជាប្រវត្តិសាស្រ្តហើយព្រះអង្គមានសាវ័ក
រាប់ពាន់នាក់។ ក្នុងព្រជន្មាយុ ៨០
ព្រះវស្សាទោះបីជរានិងព្យាធិក៏ព្រះអង្គ
មានសេចក្តីសុខនិងសេចក្តីស្ងប់
រហូតព្រះអង្គបានបរិនិព្វាននៅទីបំផុត ។
សុ. តើព្រហពុទ្ធជាអាទិទេពឬ ?
ច. ទេ
ព្រះពុទ្ធមិនមែនជាអាទិពទេ ។ ព្រះពុទ្ធអង្គមិនដែលអះអាងថាព្រះ
អង្គជាអាទិទេព ជាបុត្ររបស់អាទិទេព
ឬជាអ្ននាំសាររបស់អាទិទេព ។ព្រះ
អង្គជាបុរសដែលបានធ្វើឱ្យបរិបូរដោយខ្លួនយើងផ្ទាល់ផងដែរ
។
សុ. បើព្រះពុទ្ធមិនមែនជាអាទិទេពទេ
ចុះហេតុអ្វីប្រជាជនគោរពបូជាព្រះអង្គ?
ច. មានវិធីបូជាខុសគ្នាច្រើនយ៉ាង។
ពេលអ្នកណាម្នាក់បូជាអាទិទេព ពួក
គេកោតសរសើរទេវបុត្រនិងទេវតាសែនសំណែននិងប្រាថ្នាចួងសួង ជឿជាក់
ថាអាទិទេពណឹងឮពាក្យសរសើរទទួលនូវសំណែននិងតបស្នងនូវពាក្យបួងសួង
របស់គេ។ពុទ្ធសាសនិកជននឹងមិនទំយើឬផ្តេកផ្តូលទៅតាមការបូជាបែបនេះ
ការបូជាម្យ៉ាងទៀតគឺពេលយើងសំដែងសេចក្តីគោរពចំពោះណរណាម្នាក់ឬវត្ថុ
អ្វីម្យ៉ាងដែលយើងលើកសរសើរ។ពេលគ្រូដើរចូលថ្នាក់រៀនយើងក្រោកឈរ
ឡើង ពេលយើងជួបឥស្សរជនណាម្នាក់យើងជំរាសួរ
ពេលភ្លេងជាតិកុះពុង
បន្លេងយើងគំនាប់គោរព។
ទាំងអស់នេះគឺឥរិយាបទនៃការគោរពនិងបូជា
និងចង្អុលប្រាប់នូវការកោតសរសើរយើងសំរាប់មនុស្សនិងវត្ថុទាំងឡាយ។
នេះជាប្រភេទនៃការបូជាដែលពុទ្ធសាសនិកជនបដិបត្តិ។ ព្រហពុទ្ធបដិមាករ
ដែលមានព្រហស្ថដាក់យ៉ាងថ្នមនៅលើភៅនិងស្នាមញញឹមប្រកបដោយករុណា
ធម៌រំលឹកយើងឱ្យព្យាយាមអភិវឌ្ឍន៍ សុខសន្តិភាពនិងសេចក្តីស្រឡាញ់នៅក្នុង
ខ្លួនយើង ។ក្លិនក្រអូបរបស់ធូបរំលឹកយើងឱ្យជ្រួតជ្រាបនូវកំឡាំងនៃគុណធម៌
ភ្លើទៀនរំលឹកយើងដល់ពន្លឺនៃចំណេះដឹង
និងផ្កាដែលស្រស់មួយរំពេចក៏ស្វិត
ស្រពោនទៅ រំលឹកយើងនូវធម៌អនិច្ចំ គឺមិនទៀង
។ពេលយើងសំពះ យើង
សំដែងនូវការដឹងគុណចំពោះព្រះពុទ្ធ សំរាប់អ្វីដែលព្រះអង្គបានបង្រៀននូវ
សច្ចធម៌ពិតរបស់ព្រះអង្គ
។នេះគឺជាធម្មជាតិនៃការគោរពបូជារបស់ពុទ្ធ
បរិស័ទ ។


