អង្គ ៦ របស់បណ្ឌិត
សុ .ចិ.បុ.ភា.វិ.លិ.មុត្តោ ន ហិ សោ បណ្ឌិតោ ភវេ
ធរនោ្ត ឆ
ឥមេ ធម្មេ បុណ្ណចន្ទោវ
សោភតិ ។
សុ . មានក្នុងនរជនណា ព្យាយាមសិក្សាយ៉ាងហ្មត់ចត់
ចិ . ត្រិះរិះគិតយ៉ាងប្រាកដ ត្រិះរិះកំណត់យ៉ាងត្រឹមត្រូវ
បុ . ដេញដោលចោទជាពាក្យ សួរលើកនូវសំនួរដែលមាននៅ
ក្នុងចិត្តជាមន្ទិលដ៏សែនជ្រៅ អាចបើកជាផ្លូវឱ្យយល់បាន ។
ភា . ជួយបង្រៀនឬក៏ប្រាប់ តាមក្បួនតាមច្បាប់ជាលំអាន
ដល់អ្នកដទៃឬមិត្រកល្យាណ នាំឱ្យថ្កើងថ្កាននូវបញ្ញា ។
វិ. វិនិច្ឆ័យយ៉ាងលំអិត ត្រិះរិះពិនិត្យពិចារណា
នូវពាក្យដែលខ្លួនបានសិក្សា នាំកាត់សង្កាទាំងនោះបាន ។
លិ . ពេលរៀនឬធ្វើការ ត្រូវតែកត់ត្រាពាក្យប៉ុន្មាន
កុំអាងសញ្ញាខ្លួនចាំបាន ក្បួនច្បាប់លំអានជាគ្រូពិត
ជនដែលមានធម៌ទាំង ៦ នេះអាចលើកស្ទួយជាបណ្ឌិត
រុងរឿងចែងចាំងក្នុងជីវិត នឹងមិនវិប្បរិតវិបល្លាស ។
ព្រះចន្ទពេញបូណ៌មី មានរសើ្មចែងចាំងរះ
ពន្លឺភ្លឺចែងច្បាស់ មានឱកាសពេញលោកា ។
នរជនជាបណ្ឌិត ភ្លឺមែនពិតដោយបញ្ញា
រុងរឿងក្នុងលោកា សែនអស្ចារ្យជាងព្រះចន្ទ ។
អត្ថន័យរបស់ពាក្យ
សុ. សុត =ការស្តាប់ ការរៀន ចិ. ចិន្ត =ការត្រិះរិះគិត
បុ .បុច្ឆន =ការសាកសួរ ភា. ភាសន =ការពោលបង្រៀន
វិ. វិនិច្ឆយ =ការពិចារណា លិ. លិខន =ការសរសេរ ការកត់ត្រា ។
ការឱ្យវត្ថុ
មាន ១០ យ៉ាង
ការអធិប្បាយនៃទានដោយព្រះមហាភិក្ខុនារទះ
ដែលផ្អែកលើអដ្ឋកថានៃគម្ពីរ
ចរិយាបិដក បរិយាថា ព្រះពោធិសត្វ លោកតែងឱ្យវត្ថុ ១០
ប្រការគឺ
១ . អន្នទាន = គឺឱ្យបាយឬភោជនាហារដល់ស្មូមទាំងឡាយដោយសេចក្តីត្រិះរិះរបស់
ព្រះអង្គថា
អាត្មាអញនឹងញុំាងសម្បិត្ត ៥ យ៉ាង គឺ អាយុវែង១ ពណ៌សម្បុរល្អចាំនៅ១
សេចក្តីសុខកាយសប្បាយចិត្ត១ កម្លាំងកាយ១ ប្រាជ្ញាស្មារតី១
និងសម្បត្តិដ៏ប្រសើរ
គឺលោកុត្តរផល ដែលបុគ្គលគប្បីត្រេកអរ
ឱ្យសម្រេចដល់សត្វលោកទាំងពួង ដោយផល
នៃទាន ដែលអាត្មាអញបានឱ្យទាននេះ ។
២. បានទាន = គឺឱ្យទឹកក្តៅ ឬទឹកត្រជាក់ដល់អ្នកសូមទាំងឡាយដើម្បីរំងាប់បំបាត់នូវ
សេចក្តីឃ្លាន
គឺកាមកិលេសនៃសត្វទាំងឡាយ។
៣. វត្ថុទាន =
គឺឱ្យសម្ពត់សម្រាប់ស្លៀកដណ្តប់ដល់យាចកទាំងឡាយ ដើម្បីរក្សានូវពណ៌
សម្បុរឱ្យល្អ
ដូចជាពណ៌នៃមាសផង ដើម្បីអភិបាលនូវសេចក្តីខ្មាសបាន និងសេចក្តីតក់
ស្លុតចំពោះបាប
និងគ្រឿងប្រដាប់សម្រាប់ស្លៀកពាក់នៃសត្វទាំងឡាយផង ។
៤ . យានទាន = គឺឱ្យគ្រឿងជិះគ្រឿងសែង ឬ ឱ្យស្ពានដល់បដិគ្គាហកៈ
ទាំងឡាយ
ដើម្បីសម្រេចនូវឥទ្ធិឫទ្ធិផង
ដើម្បីសម្រួលឱ្យបាននូវសេចក្តីសុខក្នុងព្រះនិព្វានផង ។
៥. គន្ធទាន = គឺឱ្យគ្រឿងក្រអូបជាទាន
ដើម្បីសម្រេចកេរ្តិ៍ឈ្មោះ ក្រអូបអំពីសីលគុណ ។
៦. មាលាវិលេបនទាន = គឺឱ្យផ្កាកម្រងនិងគ្រឿងងូត
គ្រឿងលុបលាបផ្សេងៗ ជាទាន
ដើម្បីសម្រេចនូវសុន្ទររាសីនៃព្រះពុទ្ធគុណ ។
៧. អាសនទាន = គឺឱ្យស្ថានសម្រាប់អង្គុយជាទាន
ដើម្បីសម្រេចនូវពោធិមណ្ឌាសនៈ
គឺញាណដ៏ផូរផង់ជាទីត្រាស់ដឹង ឈ្មោះថា ពោធិ ។
៨ . សេយ្យាទាន = គឺឱ្យនូវទីស្ថានសម្រាប់ដេកជាទាន ដើម្បីសម្រេចសម្រាន្តនូវទី
ស្ថានក្រឡាព្រះបន្ទំឈ្មោះថា តថាគតសេយ្យាសនៈ ។
៩. អាវាសថទាន = គឺឱ្យលំនៅជាទាន ដើម្បីសម្រេចនូវតេជានុភាពនៃខ្លួនព្រះអង្គឱ្យបាន
ជាទីពឹងទីជ្រកនៃសត្វលោក ។
១០. បទីបេយ្យាទាន = គឺឱ្យនូវគ្រឿងសម្រាប់បំភ្លឺមានពន្លឺគោម
និងពន្លឺចង្កៀង
ជាដើមជាទាន ដើម្បីសម្រេចនូវចក្ខុ៥ យ់ាងមានទិព្វចក្ខុជាដើម ។
កំណើត៤យ៉ាង
១. អណ្ឌជៈ = សំដៅយកសត្វទាំងឡាយណា ដែលអាស្រ័យក្នុងស៊ុតហើយចោះ
ទំលាយសំបកស៊ុតចេញមក ដូចជា សត្វចាប សត្វលលក មាន់ ទា ជាដើម
២. ជលាពុជៈ = សំដៅយកសត្វទាំងឡាយណា ដែលសម្រាលចេញពីផ្ទៃមេឬម្តាយដូចជា
សត្វមនុស្ស គោ ក្របី ឆ្កែ ឆ្មា ជាដើម ។
៣ . សំសេទជៈ = សំដៅយកសត្វទាំងឡាយណា
ដែលកើតពីត្រីស្អុយ សាកសព ឬ ក្នុង
វត្ថុជូរផ្អូម ដូចជា សត្វដង្កូវជាដើម ។
៤ . ឧបបាតិកៈ = សំដៅយកសត្វទាំងឡាយណា ដែលកើតឡើងឯងៗ
ដូចជាទេវតា នរក
ប្រេត ជាដើម ។
ទស្សនៈអប់រំអំពីព្រះគុណម៉ែ
១. រស្មីសូរិយាថ្លាយល់យង់ ត្រចះត្រចង់គ្របប្រឹថពី រុក្ខជាតិសព្វគ្រប់ទិសទី
សំភីបានរស់ជាប្រក្រតី ។ រស្មីដូងចិត្តនៃអ្នកម្តាយ ត្រសុំត្រសាយលើបុត្រថ្លៃ
ជីវិតកូនប្រុសនិងកូនស្រី រស់បានអាស្រ័យដោយហេតុនេះ ។
២.
ទ្រូងម៉ែប្រៀបបានស្ថានសួគ៌ា កក់ក្តៅមហិមាពន់ប្រមាណ
បានគេងកៀកកើយសុខសម្រាន្ត សាន្តត្រាណដួងចិត្តឥតហ្មងស្មៅ
។
៣. ម៉ែគឺជាព្រះសំរាប់កូន ព្រះប្រោសជីវិតឱ្យថ្លាថ្លៃ
ប្រោសនែនាំផ្លូវឱ្យរួចភ័យ សាងសុខសួស្តីតទៅមុខ ។
៤. ម៉ែគឺគ្រូដើមបង្រៀនកូន
ឱ្យចេះក្រាបលូនដើរដេកស្តី
ចេះគិតចេះគួរចេះកែច្នៃ ចេះលកចេះលៃចេះពិចារណ៌។
៥.
ម៉ែគឺព្រះព្រហ្មឧត្តមក្រៃ សង្រ្គោះបុត្រថ្លៃគ្រប់វេលា
មេត្តាស្រឡាញ់កូនពុំងា ករុណាសន្តោសប្រោសប្រណី
។
មុទិតាទោទន់បើកូនសុខ ឧបេក្ខាប្រមុខគិតលកលៃ
៦. ព្រៃឈើជម្រកពួកសត្វព្រៃ ជលស័យជម្រកពួកមច្ឆា
ផែនដីជំរកអស់សត្តា មាតាជំរកកូនប្រុសស្រី ។
៧. សេចក្តីល្អសូម្បីធ្វើមួយលានផង
ឬអស់មួយជីវិតចំពោះពុក
ម៉ែក៏នៅតែឈោ្មះថាមិនអាចតប គុណពុកម៉ែបានតែការតប
គុណគឺមិនមែនធ្វើដើម្បីសងទេ តែក៏គឺជាការសាងសេចក្តីល្អ
ដើម្បីខ្លួនដើម្បីម៉ែនិងដើម្បីជា
គំរូល្អនិងសេចក្តីល្អ
ដល់មនុស្សក្នុងសង្គមប្រទេស សង្គមពិភពលោក ។
៨. មុននឹងចូលដេកគួររំលឹកដល់ព្រះ ៥ ព្រះអង្គឱ្យបានជានិច្ចកាល
នោះគឺព្រះពុទ្ធព្រះធម៌ព្រះសង្ឃ ព្រះម៉ែ និងព្រះពុកជីវិតនឹង
កើតសិរីសួស្តីគ្រប់ពេលព្រោះព្រះ ទាំង៥ព្រះអង្គនេះសុទ្ធសឹងជា
ព្រះដែលទ្រទ្រង់នូវគុណប្រមាណមិន បាន..អាចញុំាងផលអ្នកបូជា
ឱ្យសំរេចបានដោយហោចសូម្បីត្រឹម តែការបូជាដោយការគិត ។
៩. ទឹកដោះម៉ែ គឺជាអាហារចិញ្ចឹមក្រពះកូន
ស្នាមញញឹមរបស់ម៉ែ គឺជាអាហារចិញ្ចឹមចក្ខុវិញ្ញាណកូន
សម្លេងរបស់ម៉ែ គឺជាអាហារចិញ្ចឹមសោតវិញ្ញាណកូន
គន្ធពិដោរប្រចាំកាយម៉ែ គឺជាអាហារចិញ្ចឹមឃានវិញ្ញាណកូន
ការថ្នាក់ថ្នមការសម្ផស្ស ឱបរិត ការបីពរបស់ម៉ែ
គឺជាអាហារចិញ្ចឹមកាយវិញ្ញាណកូន ហើយទឹកចិត្តព្រហ្មវិហារ
ធម៌ដ៏ល្អឥតខ្ចោះរបស់ម៉ែ គឺជាអាហារដ៏សំខាន់
សំរាប់ចិញ្ចឹមជីវិតកូនទាំងមូលតែម្តង ។
ឥង្ឃ ត្វំ គហចតិ សង្ឃេ ទានំ ទេហិ សង្ឃេ តេ ទានំ ទទតោ ចិត្តំ បសីទិស្សតិ សោត្វំ
បសន្នចិត្តោ កាយស្ស ភេទា បរម្មណា សុគតំ សគ្គំ លោកំ ឧបបជ្ជិស្សសីតិ
ម្នាលគហបតីអញ្ជើញអ្នកឱ្យទាន ចំពោះសង្ឃវិញ
ចិត្តរមែងជ្រះថ្លា កាលបើមានចិត្ត
ជ្រះថ្លាហើយ គ្រាបែកធ្លាយរាងកាយ ស្លាប់ទៅនឹងទៅកើតក្នុងសុគតិ
។
សុគតំ បន និស្សាយ គហដ្ឋា ឃរបេសិនោសទ្ទហានា អរហតំ អរិយប្បញ្ញាយ ឈាយិនោ
ឥធ ធម្មំ ចរិត្វាន មគ្គំ សគតិ គាមិនំ នន្ទិនោ ទេវិលោកស្មឹ មោទន្តិ កាម កាមិនោតិ
ឯពួកក្រហស្ថ អ្នកស្វែងរកប្រយោជន៍ ក្នុងផ្ទះបានអាស្រ័យ សង្ឃជាសាវ័កនៃព្រះសុគតិ
ហើយជឿ សេចក្តីប្រតិបតិ្ត និងពាក្យ
របស់អរហន្តទាំងឡាយដោយប្រាជ្ញាដ៏ប្រសើរ ជាអ្នក
ពិនិត្យ បានប្រព្រឹត្តធម៌
ងក្នុងសាសនានេះដែលជាផ្លូវប្រព្រឹត្តទៅកាន់សុគតិ រមែងជាអ្នក
មានអំណរ
រីករាយក្នុងទេវលោកបានសម្រេចតាមសេចក្តីប្រាថ្នា ។
តុម្ហេបិ ភិក្ខវេ ពហុការា ព្រាហ្មណ គហបតិកានំ យំ នេសំ ធម្មំ ទេសេថ អាទិកល្យាណំ
មជ្ឈេកល្យាណំ បរិយោ សានកល្យាណំ សាត្ថំ បរិបុណ្ណំ បរិសុទ្ធំ ព្រហ្ម ចរិយំបកាសាថ
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយក៏ឈ្មោះថា
មានឧបការៈច្រើនដល់ពួកព្រាហ្មណ៍និ
ងគហបតីដែរ ព្រោះអ្នកទាំងឡាយសម្តែងធម៌មានលម្អបទដើម លម្អបទកណ្តាលលម្អ
បទចុង ប្រកាសនូវព្រហ្មចរិយធម៌ព្រមទាំងអត្ថនិងព្យញ្ជនៈ ដ៏បរិបូណ៌បរិសុទ្ធិទាំងអស់ ។
សាគារា អនាគារា ច ឧភោ អញ្ញោញ្ញនិស្សិតា អារាឆយន្តិ សទ្ធម្មំ យោគក្ខេមំ អនុត្តរំ
ពួកគ្រហស្ថនិង បព្វជិតទាំងពីរគួរអាស្រ័យគ្នាទៅវិញទៅមក
ទើបញុំាងព្រះសទ្ធម្ម
ដែលជាទីក្សេមចាកយោគៈ ដ៏ប្រសើរឱ្យសម្រេចបាន ។

