LATEST MOVIE :

WWW.MOVIEBOOK5000YEARS.COM

-

ភរិយា ៧ ជំពូក ចំណងរបស់ស្រ្តី​និបុរស


ភរិយា ៧ ជំពូក

១.ករិយាឃាតក ដំបូងឡើយស្រឡាញ់ប្តីយូរៗទៅ បែរជាបេតីប្រុសថ្មីវិញ ព្រោះឃើញ

គេមានគេសង្ហា គេឡូយឆាយជាងប្តីឯង រកល្បិចចង់សម្លាប់ប្តីចោល ។

២.ភរិយាចោរ  លួចលបលាក់ ភូតកុហកបោកប្រាស់យក ទ្រព្យប្តីទៅស៊ីចាយ សប្បាយ

ហ៊ឺហារ រាំច្រៀង ជាមួយសាហាយស្មន់ អន្ធករ ។

៣.ភរិយាចៅហ្វាយ កាចឆ្នាស់ឆ្នើម ខឹងឆេវឆាវ មាត់ដាច ជេរប្រទេចផ្តាសា គំរោះគំរើយ ។

៤.មាតាភរិយា  មើលខុសត្រូវ ថែរក្សាស្រឡាញ់ប្តី ដូចម្តាយមើលកូន។

៥.ភរិយាបង  ស្រឡាញ់ជួយទំនុកបំរុងប្តីដូចបងថែប្អូន ។

៦.ភរិយាមិត្ត  ស្រឡាញ់រាប់អាន យកអាសាប្តី ដូចមិត្តនឹងមិត្ត ។

៧.ទាសីភរិយា គោរព កោតខ្លាច ក្រែងរអែងប្តី ដូចទាសីបម្រើចៅហា្វយ ។


    ខ្លួនជាស្រី ត្រូវចេះស្លូត ចេះកាច ចេះខ្លាច ចេះហ៊ាន កុំមិះៗពេក តែក៏កុំកាច

ឆ្នាស់ពេកដែរ ។ និយាយឱ្យត្រូវរឿង កុំគ្រាន់តែឮគេថា ក៏មករករឿងប្តីឯង កុំសូវជឿ

ពាក្យគេចាក់ចុចពេក ក្រែងមិនបានសុខ ។


          ចំពងរបស់ស្រ្តី និងបុរស

ចំណងរបស់ស្រ្តី ៥ យ៉ាង

ទឹកត្រជាក់ ត្រីកុំ  ជាភាសិតខ្មែរ ។

ភរិយាត្រូវធ្វើឱ្យគ្រួសារត្រដាក់ត្រជុំ កុំឱ្យឃើញមុខគ្នាមិនបាន ដូចពាក់មុខ យក្ស

ដាក់គ្នា ។ ដើម្បីរក្សាចិត្តប្តី ភរិយាគួរមានលក្ខណៈដូចខាងក្រោម

១.តាក់តែងស្អិតស្អាងរូបរាងកាយឱ្យបានស្អាតបាត

មិនមែនអាងតែខ្លួនមានប្តី  មានកូនហើយគិតថា តែងខ្លួនឱ្យអ្នកណាស្រឡាញ់ទៀត ។ 

បើប្រពន្ធមិនចេះថែខ្លួន អាចឱ្យប្តីបែកចិត្ត រកក្រៅ មិនខាន ។

២.មានទ្រព្យសម្បត្តិ

ចេះសន្សំប្រាក់កាល ទុកដាក់សម្រាប់ ប្រើប្រាស់ កុំឱ្យរស់ដោយសារប្តី ពឹងប្តីទាំង

ស្រុងនោះឡើយ ។ យើងមានទ្រព្យច្រើន ប្តីក៏មិនហ៊ានមមើលងាយយើងដែរ ។

៣. មានកូន

កូនជាចំណងយ៉ាងស្អិតរបស់ប្តី ម្លោះហើយស្រ្តីណាគ្មានកួន លំបាកនឹងការពារប្តីណាស់ 

ព្រោះខ្លួនមិនអាចបំពេញបំណងរបស់ប្តីបាន ។គួរប្រឹងប្រែងធ្វើបុណ្យឱ្យបានច្រើន 

កុំពង្រាត់បង្រាស់កូនសត្វផ្សេងៗលើយ ។

៤.មានមារយាទល្អ

សុភាពរាបសា ទន់ភ្លន់ រាក់ទាក់ រួសរាយ ទឹកមុខញញឹមស្រស់ស្រាយ មុខទទួលភៀវ  

ចេហដឹងការខុសត្រូ រាក់ជ្រៅ ទាបខ្ពស់ មិនជាស្រីល្ងង់ខ្លៅ ។

៥.ចេហបម្រើប្តី

ស្រីមានលក្ខណៈសម្បត្តិ ៥ ខាងលើនេះអាចទាក់ទាញចិត្តប្តី មិនឱ្យក្បត់ខ្លួនបានទេ ។ 

តែប្តីក៏គួរចេះគិត អាណិតភរិយាផង កុំប្រើអំណាចកៀបសង្កត់ ជិះជាន់ វាយទាត់ធាក់ 

អាងកម្លាំងឡើយ ។

ចំណែប្តីវិញ មានរបស់តែមួយប៉ុណ្ណោះអាចស្រូបដូងចិត្តមនុស្សស្រីបាន នោះគឺ ឥស្សរិយ 

យស ភាពជាធំ កេរិ៍្តឈ្មោះល្បីល្បាញ មានគេស្រឡាញ់រាប់អានច្រើន ។ លក្ខណៈនេះ 

ក៏មិនងាយប្រុសណាធ្វើបានស្រួសៗ ដែរ ព្រោះច្រើនតែបានធំ 

ហើយលង់ក្នុងអបាយមុខផ្សេងៗ ។

ស្រឡាញ់ពេញប្រាស             ស្អប់ណាស់ជំពប់លើ ។

                  មនុស្សអក

ធម្មជាតិនៃសត្វអក កាលណាបើមានដៃគូស្នេហារបស់វាត្រូវសុខស្លាប់ វាសុខ

ចិត្តហើយទៅលើអាកាសយ៉ាងខ្ពស់បំផុត  យើយក្តោបស្លាបឱ្យជាប់នឹងខ្លួន សំយុង

ក្បាលចុះក្រោម 

ផ្ទប់នឹងផែនដីឱ្យស្លាប់ដើម្បីបញ្ជាក់ពីក្តីស្រឡាញ់ពិតប្រាកដរបស់ខ្លួនចំពោះគូសង្សារ ។

មនុស្សខ្លះ ខ្វះមារយាទ មិនបាច់ដៃគូស្លាប់ទេ សូម្បីតែរស់នៅឱ្យជ្រងោ ស្រាប់តែទៅ

លបលាក់លួចមានប្រពន្ធចុង ឬមានសាហាយស្មន់ ដើម្បីសម្រាលតណ្ហារបស់ខ្លួនទៅវិញ ។

ដើមចេកគេយកទៅធ្វើជើងថ្កបូជាសព វាមិនងាយស្លោកងាយៗ ទេ តែបុរាណពោលថា 

ចិត្តស្រីដែលក្តៅក្រហាយដោយការប្រច័ណ្ឌ បើឱបដើមចេកអាចធ្វើឱ្យវាស្លោកបាន ។ 

កម្លាងនៃកំហឹងបានដុតរោលចិត្តឱ្យស្វិតស្រពោន រហូតដល់រូបរាងកាយ ក៏ក្រៀមក្រោះ 

អស់សម្រស់ទៀតផង ។

បុរសស្រ្តីគួរពិចារណា កុំបណ្តោយតាមតណ្ហា ប្រាថ្នាមិនចេះស្កប់ស្កល់ ត្រូវចេះ

សង្រួមឃាត់ឃាំង រារាំង គ្របសង្កប់ កុំធ្វើអ្វីនាំឱ្យស្មៅហ្មង ដល់គ្រួសារ ។

                មនុស្សតាវៅ

ពេលតាវៅស្រឡាញ់គ្នា វាតែងហើរឆ្វេលរកសំបុកក្អែក ព្រោះវាគ្មានសម្បុកសម្រាប់

ពងទេ ។ ពេលវាពងចេញមក វាលបយកពងរបស់វាទៅដាក់ក្នុងសំបុកក្អែកដែរ 

ហើយវាក៏ហើរចោលបាត់ទៅ ។

ក្អែកក្រាបពងយូរៗទៅ ក៏ញាស់ចេញមកវាប្រឹងរកចំណីចិញ្ចឹមកុនវាណាស់ រហូតកូន

ដុះស្លាបធំឡើៗ វាសម្លឹងមើលកូនមួយ វាឆ្ងល់ថា ហេតុអីបានជាកូននេះ មានសម្បុរ 

មានរូបរាងមិនដូចអញ វាក៏សម្រេចចិត្តបណ្តេញកូននោះ ចេញពីសម្បុក ។  

សូមមិត្រអ្នកអានជួយពិចារណា !!! មើល ។

           របៀបរស់នៅផ្ទះម្តាយក្មេក

    ស្រីខ្លះរៀបការហើយ នៅផ្ទះម្តាយឯង ខ្លះនៅផ្ទះម្តាយក្មេក ខ្លះបែកចានបែកឆ្នាំងគ្នា 

រស់នៅដោយខ្លួន ខ្លះម្តាយក្មេកមកនៅជាមួយ ។ ទោះជាយ៉ាងណាក៏ដោយ ទំនាក់ទំនង

រវាងកូនប្រសាស្រី និងម៉ែក្មេក មិនសូវល្អប៉ុន្មានទេ ។

មាត់ត្រូវមានគំរប  ដបត្រូវមានឆ្នុក​។

             តួនាទីកុនប្រសា ១០ យ៉ាង

ក្នុងឋានៈជាកូនប្រសា ត្រូវហ៊ានប្រឈមមុខនឹងការពិត ដែលកើតមានក្នុងគ្រួសារ 

ត្រូវព្យាយាមអនុវត្តតាមក្រិតក្រមដូចខាងក្រោម

១.កុំនាំភើងក្នុង ចេញក្រៅផ្ទះ

កុំនិយាយដើមប្តី និយាយដើមម៉ែក្មេក ឪក្មេកបើកកកាយ ហែកកេរ្តិ៍ ឱ្យគេដឹង គេឮ 

ក្រែងពាក្យនោះមិនស្ងប់ស្ងាត់ឮដល់ត្រចៀកគាត់ នាំកើតរឿងអាក់អន់ចិត្តគ្នា ។

២.កុំនាំភើ្លងក្រៅ ចូលក្នុងផ្ទះ

ពេលឮគេនិយាយ ចចេច ចចូចពីប្តីឬម៉ែឪក្មេក ឬក្រុមគ្រួសារយើង កុំសូវប៉ិនយក

ត្រចៀកស្តាប់ កុំធ្វើជាអ្នកនាំសារពីអ្នកនេះ ទៅប្រាប់អ្នកនោះ ចាក់គាត់ឱ្យលោត 

ឱ្យឆេះឡើង ជួនកាលគេស្អប់យើង គេចង់បំបែកបំបាក់យើង ក៏ថាបានដែរ ។

៣.ឱ្យដល់អ្នកដែលគួរឱ្យ

បើគេខ្ចីហើយ សងវិញ យើងគួរឱ្យខ្ចីមិនត្រូវចិត្តអាក្រក់ពេកទេ ងាយស្រួសដល់

ពេលយើងខ្វះខាត យើងអាចខ្ចីគេវិញបាន ។

៤.មិនឱ្យដល់អ្នកមិនគួរឱ្យ

អ្នកខ្ចីបំបាត់ ស៊ីដាច់ កុំឱ្យខ្ចី មិនឈ្មោះថាចិត្តអាក្រក់ទេ តែមានន័យថា យើងចេះការពារ

ទ្រព្យសម្បត្តិរបស់យើងបាន ។

៥.ឱ្យដល់អ្នកមិនកួរឱ្យ

សាច់ញាតិ អ្នកជិតខាង ចិត្តភក្តិណាដែលក្រីក្រលំបាក តោកយ៉ាក មករកខ្ចីបុលយើង 

បើមានលទ្ធភាព ឱ្យគាត់យកតែម្តងទៅ កុំចង់បានពីគាត់វិញអី ព្រោះគ្នាក្រទេ។

៦.ចេះអង្គុយ

អង្គុយដឹងទាបខ្ពស់ មើលម៉ែ មើលឪ មើលប្តី។ ឃើញគាត់មក ចេះក្រោកទទួល 

រៀបចំកន្លែងជូនគាត់ ឱ្យបានសមរម្យ មិនត្រូវធ្វើឫកជំទាវចង់ឱ្យគាត់បម្រើវិញទេ ។

៧.ចេះបរិភោគ

កុំស៊ីមុនប្តី បើនៅជាមួយម៉ែឪ រៀបទុកជូនគាត់ឱ្យហើយ ។ ដាំស្លតម្រូវចិត្តពួកគាត់ជាង 

កុំយកឆ្ងាញតែមាត់ឯង មិនល្អទេ ។

៨.ចេះដេក

មុនដេកត្រូវរៀបចំទុកដាក់របស់របរ ឱ្យមានរបៀបរៀបរយសិន កុំចូលដេកមុនម៉ែឪ 

មុនប្តី។ ក្រោឡើរវាសរវៃ ប្រញាប់ប្រញាល់ កុំដេកទ្រមក់ ឱ្យប្តីដាស់។

៩.ចេះបម្រើភ្លើង

ភ្លើង បើយើងមិនចេះប្រើ ឆេះផ្ទះខាននៅបើចេះប្រើ ដាំបាយបានហូប ។ 

ភ្លើងបានដល់ប្តីដែលខ្លួនត្រូវផ្គាប់ចិត្ត ដឹងទុក្ខធុរៈ យកចិត្តទុកដាក់កុំព្រងើយកន្តើយ ។

១០. មនុស្សការទេវតាក្នុងផ្ទះ

ឪពុកម្តាយក្មេកឈ្មោះថា  ទេវតា ដែលខ្លួនត្រូវគោរព កោតខ្លាច បូជាដោយសមរម្យ 

មិនត្រូវព្រហើន កោងកាយដាក់ ទេវតា ឡើយ ។

ពាក្យបុរាណពោលថា អ្នកណាទ្រាំផ្សែងបានអ្នកនោះអាចទ្រាំ នឹងម្តាយក្មេកបានដែរ 

បញ្ជាក់ថា កូនប្រសាត្រូវចេះអត់ទ្រាំ ប្រឹងប្រែងខ្នះខ្នែងធ្វើការងារឱ្យអស់ពីចិត្តពីថ្លើម 

ប្រយ័ត្នប្រយែងមាត់ក កុំនិយាយអ្វីផ្តេសផ្តាស កុំស្តាប់ពាក្យញុះញង់ កុំនិយាយដើមប្តី 

ឬម៉ែឪក្មេក ។

                  ភ្លើងរន្ទះស្នេហា

បុរសខ្លះ មិនស្មោះត្រង់នឹងប្រពន្ធ ទៅលួចលាក់មានស្រីក្មេង ​ឆ្វេងស្តាំឯណេះ

ឯណោះជាដើម ។

រឿងនេះគឺពិតយ៉ាងហ្នឹងមែនហើយ សូមបុរសជាប្តីគួរគិតគូរឱ្យបានច្បាស់លាស់ថា 

កាលដើមឡើយ នាងនៅជាមួយឪពុកម្តាយ បើឈឺចាប់ក្តៅរងា ថ្ងៃយប់បាន

ឪពុកម្តាយគ្រាន់ជាទីពឹង ។ក្រោយពេលមានប្តី នាងសុខចិត្តចាកចេញឆ្ងាយអំពីម្តាយឪពុក 

មករស់នៅជាមួយប្តីដូច្នោះ អ្នកជាប្តីត្រូវផ្តល់ភាពកក់ក្តៅឱ្យប្រពន្ធផងទៅ។

ប៉ុន្តែរឿងផិត រឿងក្បត់ មិនស្មោះត្រង់នោះមិនមែនមានតែបុរសនោះទេ ស្រ្តីខ្លះក្នុង

លោកនេះក៏មានផិតមានក្បត់អីច៊ឺងខ្លះដែរ ដូចជាស្រ្តីខ្លះមានកូន២---៥ ទៅហើយ 

សុខចិត្តចុះចោលប្តី ចោលកូន រត់តាមប្រុស ព្រោះរឿងស្នេហា ................។

ខ្លះព្រមរៀបការជាមួយបុរសស្រុកស្រែចំការស៊ីអត់ស៊ីឃ្លាន ស៊ីក្តាមស៊ីខ្យង តែមិន

ល្មមបំណងក៏សម្រេចចិត្តមករស់នៅជាមួយបុរសវ័យចំណាស់ឯភ្នំពេញវិញ ធ្វើឱ្យ

បុរសស្រុកស្រែសោកសៅ រីងរៃក្រៀមក្រំ គួរឱ្យអាណិតមែនទេ ។

ខ្លះទៀតព្រោះតែរឿងកាមតណ្ហាដុតរោលខ្លាំងធ្វើឱ្យគេហ៊ានសម្លាប់ប្តី សម្លាប់កូន

គួរឱ្យតក់ស្លុតខ្លាំងណាស់ ។ រឿងនេះ ខ្ញុំមិនបាច់រៀបរាប់ច្រើនទេ គឺមានផ្សាយ

យ៉ាងច្រើននៅតាមវិទ្យុស្រាប់ហើយ ។

ខ្ញុំសូមអភ័យសូមទោសផង អំពីស្រ្តីមានចរិយាសម្បត្តិដ៏ល្អៗ ជាច្រើនក្នុងលោកនេះ ។ 

ខ្ញុំគ្រាន់តែចង់បង្ហាញពីកំរិតនៃតណ្ហារបស់មុនស្ស ដែលមិនចេះឆ្អែតឆ្អន់ បើសិនជា

យើងមិនចេះអត់ទ្រាំ កាត់បន្ថយខ្លះទេនោះ ពិតជាធ្លាក់នរក ។

កុកហើយលើមេឃ         គង់ជាប់អន្ទាក់       ស្នេហាលួចលាក់   គង់គេដឹង​។


                  ដោះស្រាយវិបត្តិស្នេហា

កុលាបតែងមានបន្លា ស្នេហាតែងមានឧបសគ្គ   យើងសុទ្ធតែធ្លាប់បានឮគ្រប់គ្នា

មនុស្សគ្រប់រូប តែងពុះពារចង់រស់នៅជាមួយមនុស្សដែលខ្លួនស្រឡាញ់ ។ 

ពេលបានហើយមិនបា្រកដថា អាចបានសុខរហូតទេ  អាចត្រូវប្រេះឆា បែកបាក់គ្នាវិញ 

ក៏ថាបាន ។ អ្នកខ្លះត្រូវគេក្បត់ចិត្ត បោកប្រាសយកខ្លួនប្រាណ ហើយបោះបង់ចោល 

ខ្លះឪពុកម្តាយមិនព្រម ខ្លះបែកចិត្តស្រឡាញ់គេផ្សេង ។ល។ ភាគច្រើនគេមិនអាចទប់

ស្មារតីបានទេ គេតែងបង្ហូរទឹកភ្នែក គក់ទ្រូងកន្ទក់កន្ទេញ យំសោក ស្តាយស្រណោះ 

អាលោះអាល័យ សញ្ឈឹងសញ្ឈៃបានមិននឹក ទឹកមិននស្រេកក្រៀមក្រំ រសេះរសោះ 

អស់ទីពឹង គ្នានកម្លាំងកំហែងក្នុងខ្លួនសោះឡើយ ។ រហូតអ្នកខ្លះ  ដាច់ចិត្តបញ្ចប់ជីវិត 

ដោយលោតទឹក ចងក លេបថ្នាំសម្លាប់ខ្លួនជាដើម ។

ពេលគេស្រឡាញ់គ្នា ខានឃើញមុខគ្នាំមួយថ្ងៃមិនបានទេ បែកដំណេកមួយយប់ មិនបាន

ទេគេតែងនិយាយថា (អូនប្រគល់បេះដូងជូនបងហើយ)។ បេះដូងមានតែមួយ សម្រាប់

ខ្លួនឯងរស់ ស្រាប់តែឱ្យគេអស់ទៅ មានអ្វីទីពឹងទៀត ចុះបើគេយកបេះដូងទៅ

គ្រវាត់ចោលបាត់ទៅ យើងមិនស្លាប់ទៅហើយឬ ? ពេលនោះ គេចូលចិត្តពោលថា 

(ជីវិតខ្ញុំគ្មានន័យទៀតទេ តើខ្ញុំរស់ដើម្បីអ្វីទៀត) ខ្ញុំសាកល្បងចូលរួចវិភាគទានគំនិតខ្លះៗ 

ក្នុងរឿងនេះ ។

                       ប្រច័ណ្ឌ

វាជាមេរោកមួយប្រភេទ ធ្វើឱ្យចិត្តច្របូកច្របល់ ក្តៅក្រហាយ រវើរវាយ រន្ធត់ញាប់ញ័

រកក្រើករំពើក សឹងតែប្រេះបេះដូងទៅហើយ ។ វាកើតឡើងដោយសេចក្តីស្រឡាញ់

គេពេក គ្រាន់តែឃើញគេនិយាយ ឬស្និទ្ធស្នាលជាមួយអ្នកណាបន្តិច មិនបានទេក្នក់

ចិត្តភ្លាម ចាប់ផ្តើមសង្ស័យយ៉ាងនេះយ៉ាងនោះ នាំឱ្យមានរកាំចិត្ត អាក់អន់ចិត្តគ្នា

ទៅវិញទៅមក ។

បើស្រឡាញ់ខ្លាំង           ទុក្ខក៏ខ្លាំង            បើស្រឡាញ់ល្មម   ទុក្ខក៏ល្មម

បើស្រឡាញ់តិច            ទុក្ខក៏តិច ។

            មូលហេតុនៃការឈ្លោះគ្នា

១.ខឹងច្រើន ងង៉ក់ច្រើន

លំបាកផ្គាប់ចិត្ត គុំបៀមទុកក្នុងចិត្ត យូរៗ ទៅក្លាយជារឿងធំ ដោះសា្រយលែងចេញ 

បែកផ្លូវគ្នា ។

២.កំណាញ់ ប្រច័ណ្ឌ

គេប៉ះពាល់ គេលលេង ស្និទ្ធស្នាលជាមួយអ្នកណាបន្តិចបន្តួចមិនបានទេ ប្រច័ណ្ឌ 

កោសរូសរករឿង រកហេតុ មិនទុកចិត្តគ្នា ។

៣.រមិនគុណ ហើយមើលងាយគេ

ប្តីប្រពន្ធ ឬដៃគូធ្លាប់ស្រឡាញ់ ល្ងូកល្អឺនរកគ្នា ធ្លាប់ជួបទំនុកបំរុង ចិញ្ចឹមបីបាច់ប៉ុណ្ណា 

ក៏នឹកមិនឃើញ សំឡឹងឃើញតែទោសបន្តិចបន្តួចដែលគេ ជ្រុលធ្វើខុសទៅហើយ 

យកមករំលើក បើកកកាយឡូឡា រករឿងនាំឈ្លោះ ។

៤.មានពុតត្បុត  ហើយពូកែអួតអាង

ចេះលាក់គំនួច បិទបាំងទោសកំហុស បោកប្រាស បន្លំភ្នែក គេចកែសម្តី និយាយបន្លែ

បន្លប់អាងលេស លាក់លៀម មិនហ៊ានសំដែងការពិតហើយអួតអាងខ្លួនថា ស្មោះត្រង់ 

ស្មោះស្ម័គ្រ ។

៥.បំណងអាក្រក់ គិតខុស

ចង់បានប្រពន្ធពីរ បី ឬមានសាហាយស្មន់តាមតណ្ហារបស់ខ្លួន គិតថា ធ្វើយ៉ាងម៉េច 

ឱ្យតែបានសប្បាយ អ្នកណាកើតទុក្ខប៉ុណ្ណា ក៏មិនឈឺក្បាល។

៦.ប្រកាន់គំនិតរៀងខ្លួន មិនស្គាប់យោបល់គ្នា

គិតធ្វើអ្វី សំរេចតែខ្លួនឯង គ្មានសួរប្តីឬប្រពន្ធទេ អាងអំណាច អាងលុយខ្លួនឯងអ្នករក

ខ្លាំងរៀងខ្លួន ចុងក្រោយខ្លោច ចែកផ្លូវគ្នាដើរ។

ប្តីប្រពន្ធ ឬដៃគូស្នេហា គួរបន្ទាបបន្ទន់អាកប្បកិរិយាទៅវិញទៅមក យល់ចិត្តគ្នា កុំចង់

ឈ្នះរៀងខ្លួន ត្រូវចេះយល់អធ្យាស្រ័យគ្នា កុំសង្ស័យហើយកាត់ស្មានយ៉ាងនេះ យ៉ាងនោះ

នាំមានរឿង ។   ជម្លោះច្រើនកើតឡើង ដោយកត្តាទាំងអស់នេះឯង ខ្លះធ្ងន់ធ្ងរ រហូត

បែកបាក់គ្នា កើតទុក្ខទាំងសងខាង ។

ប្រក្រកីស្រីៗ ចិត្តមិននឹង ​     ច្រើនឆាប់ខេខឹងតែឆាប់ជា

ប្រុសណាឆាប់ខឹងនឹងប៉ះពាល់           ឈ្លោះទាល់ទែងគ្នាជាមិនខាន។

                   គួរប្រុងប្រយ័ត្ន

១.មិនគួរទុកចិត្តមនុស្សប្រុសពេកទេ ។

២.មិនទាន់រៀបការ មិនត្រូវបណ្តើរគ្នាដើរលេងខុងកាល ខុសពេលវេលាឡើង ។

៣.ព្យាយាមយល់ចិត្តយល់ថ្លើមគ្នាឱ្យបានច្រើនជាទីបំផុត ។

៤.មិនត្រូវប្រច័ណ្ឌពេកទេ ។

៥.មុនធ្វើអ្វីៗ ត្រូវពិចារណាសិន។

៦.កុំកាត់ស្មានតាមពាក្យគេញុះញង់ ចាក់ចុចនិយាយឱ្យមានហេតុផល​។

​                    ទទួលស្គាល់ការពិត

ចុះបើភ្លើងឆេះទៅហើយ តើត្រូវពន្លត់ដូចម្តេច?

សេចក្តីទុក្ខទោមនុស្ស ខកចិត្ត ខូចចិត្ត ហួសចិត្ត ឆ្អែចិត្តស្អិតទ្រូង ដូចគេរូងយកបេះដូង


ទាំងអស់នេះ ជាទុក្ខពិតរបស់អ្នកមានវិបត្តិ ។
                                
             មូលហេតុនៃការខូចចិត្ត

បើមិនស្រឡាញ់    មិនជាប់ជំពាក់គេទេ  ប្រហែលជាមិនកើតទុក្ខទេ ។

ការខូចចិត្តនេះកើតឡើយពីការស្រឡាញ់គេហ្នឹងឯង កាលណាគេបែកចិត្តរត់ចោលហើយ 

ទុក្ខរមែងកើតឡើង ។
Share this article :
 
SUPPORT : ទាញយក BLOGER | រៀនថេមផ្លេត | ទាញយកល្អៗ | ទាញយកល្អៗTEMPLATES | NAME | ទាញថេមផ្លេតតាមពេញចិត្ត
COPYRIGHT © 2011. MOVIEBOOKKK.COM--01/19/2015=You Have All Rights Reserved)
Created by Published by name
Created by Published by name