ការជ្រើសរើសគូស្រករ
ធ្វើស្រែឱ្យមើលស្មៅ ទុកដាក់កូចៅឱ្យមើលផៅសន្តាន ជាសុភាសិត
បុរាណាខ្មែរពីយូរលង់ណាស់មកហើយ
។
សម័យទំនើបសព្វថ្ងៃ កូនចៅគេមានសិទ្ធរើសគូខ្លួនគេ ម៉ែឳគ្មាសិទ្ធបង្ខិត
បង្ខំគេទេ
គ្រាន់តែអាចណែនាំខ្លះៗប៉ុណ្ណោះ ។
គេលែងប្រើពាក្យថា =នំមិនធំជាងនាឡិ
ទៀតហើយ វាហួសសម័យ ។
តែទោះជាយ៉ាងណាក៏ដោយ
ក៏ត្រូវគិតគូរឱ្យបានវែងឆ្ងាយបន្តិច មើលគេមើលឯង
មើលឆ្វេងមើលស្តាំងផង កុំគ្រាន់តែឃើញនុយ ត្របាក់ភ្លាម វាមិនសមទេ
ក្រែងវេទនាខ្លួន ។
បុរសមិនគួរស្រឡាញ់ស្រ្តី
៥ ប្រភេទ
១.
ស្រ្តីមានសម្រស់ឆើតខ្លាំង
ពោះគេក៏ចង់បាន ឯងចង់បាន បើបានមកហើយ ក៏លំបាកការពារថែរក្សា ។
ស្រ្តីខ្លះល្អតែរូបតែចិត្តគំនិតមិនកើត
យកជាការមិនបាន ពូកែតែងខ្លួនលាបក្រេម
ផាត់ម្សៅពោរៗ ប្តីប្រឹងលៀនភ្នែកយកមកផ្គាប់ចិត្តប្រពន្ធ
ខ្លាចគេបែកចិត្ត ។
២.
ស្រ្តីមានបុរសស្រឡាញ់ច្រើន
កុំប៉ះពាល់របស់គេ
ក្រែងមានរឿងមិនដឹងខ្លួនស្នេហាត្រីកោណ មិនសូវល្អទេ
ច្រើនស្លាប់ខ្លួនបើជ្រុលស្រឡាញ់
សុំដកពាក្យវិញឱ្យឆាប់ កុំឱ្យលង់ខ្លួនទាន់ ។
៣. ស្ត្រីពូកែរាំច្រៀង
មិនមើលងាយអ្នករបាំឬតារាទេ
តែមានអ្នកខ្លះមិនល្អមែន មានប្រុសពពាក់ពពូន
មិនដឹងមួយណា មួយណី ជួនជាប្រពន្ធចុងគេ
កើតក្តីក្តាំ ត្រូវទឹកអាស៊ីតខ្លះ ក៏មាន ។
៤. ប្រពន្ធគេ
មានប្តីគេហួងហែងរក្សា
កុំប៉ះពាល់ កុំធ្វើសាហាយស្មន់ មិនល្អឈ្មោះទេ ។
បើប្តីគេដឹងស្លាប់ខ្លួនឥតអំពើ។
រាប់រក ទៅមកឱ្យល្មម ឱ្យសមភ្នែកគេកុំឱ្យគេចាប់
ថ្នាក់បាន ក្រែងជាប់ទោស ។
៥.
ស្រ្តីស្រឡាញ់តែមាសប្រាក់
ពូកែអែបអបបោកប្រាសយកលុយចាយ
។ស្រ្តី៥ ប្រភេទនេះ គួរជៀសវាង
កុំសេពគប់យកជាភរិយា ព្រោះមិនអាចសាងសុភមង្គលបានទេ ។
ចិត្តស្រីរែងរេដូចស្រល់ចិត្តប្រុសវិលវល់ដូចខ្សែទឹកកួច
។
រកស្រីមានយាទខ្ពស់ ចេះខ្ពើមពាក្យឈ្លោះ ចេះទ្រាំអត់ឃ្លាន
ចេះស្លូតចេះកាច ចេះខ្លាចចេះហ៊ាន ចេះខ្មាសចេះអៀន
កាចមានប្រាជ្ញា ។
ល្មោភលោភលន់ហួសហេតុនោះទេ ។
គោលធម៌ទាំងនេះ ស្រីណាត្រិះរិះ ចេះប្រតិបត្តិតាម
លក្ខណៈស្រ្តីគួរយកជាភរិយា
គួរសង្កេតមើលលក្ខណៈ
អាកប្បកិរិយាអត្តចរិតឱ្យបានល្អិតល្អន់
មុននឹងសម្រេចចិត្តយកស្រ្តីណាមួយមកធ្វើជាភរិយា
។
ស្រ្តីដែលគួរយកធ្វើភរិយាមានលក្ខណៈ៧ យ៉ាងដូចខាងក្រោម
១.
មានវ័យប្រហាក់ប្រហែលគ្នា
កុំឱ្យខុសគ្នាឆ្ងាយពេក
បើប្រពន្ធក្មេង ប្តីចាស់ចូលក្បួនបរា មិនសុខចម្រើនទេ ។
២.យល់ចិត្តថ្លើមគ្នា
ស្រឡាញ់គ្នា
ព្រមព្រៀងគ្នា មានអធ្យាស្រ័យត្រូវគ្នា អាចរស់នៅជាមួយគ្នាកើត ។
៣.ប្រព្រឹត្តតាមចិត្តគ្នា
គឺប្តីចង់រកអ្វី
ជួយជ្រោមជ្រែងលើកទឹកចិត្តគ្នា ទៅវិញទៅមក មិនអង្គុយចាប់កំហុសគ្នាទេ ។
៤.
ចង់បានទ្រព្យតាមគន្លងធម៌
បានដោយសុចរិតទៀងត្រង់
ដោយកម្លាំងញើសឈាមរបស់ខ្លួនឯង មិនមែនជាស្រ្តី
ល្មោភលោភលន់ហួសហេតុនោះទេ ។
៥.មានកូន
មិនមែនជាស្ត្រីអា អត់កូន.....
៦.មានចរិយាមារយាទសមរម្យ
ចេះគោរពចាស់ទុំ រៀមច្បង
មិនតម្កើងឫកចើងម៉ើងឆ្មើងឆ្មៃ មើលងាយអ្នកដទៃ ។
មានសម្តីពិរោះពិសា
ផ្អែមល្ហែមចេះដឹងខុសត្រូវ គួរមិនគួរ ។
៧. ចេះបម្រើប្តី
ដឹងទុក្ខធុរៈ
បម្រើបាយទឹក បោកគក់សម្លៀកបំពាក់ បោសស្អាតបាតជាដើម ។
ស្រីល្អគ្រប់លក្ខណៈ
មិនងាយរកបានទេ ដូចពាក្យធនញ្ជ័យនិយាយថា នាងទាំង
អស់នេះសុទ្ធតែញី មិនមែនស្រីទេ
មានន័យថា
ស្រ្តីមិនងាយអនុវត្តតាមក្រិតក្រមរបស់ខ្លួនឱ្យបានបរិបូរណ៌ឡើយ ។
តើបើអាចប្រតិបត្តិខ្លួន
បានជាភរិយាល្អ រមែងជាទីស្រឡាញ់ពេញចិត្តនៃស្វាមី ។
ធ្វើយ៉ាងនេះបានប្តីមិនងាយបែកចិត្តផ្តេសផ្តាសទេ ព្រោះនឹកអាណិតប្រពន្ធដែលចេះដឹង
មានមារយាទល្អ ។
គោលធម៌ទាំងនេះ ស្រីណាត្រិះរិះ ចេះប្រតិបត្តិតាម
ប្រុសប្តីជាប់ចិត្ត ខ្លាំងជាស្នេហ៍ចាម អ្វីក៏ធ្វើតាម
អូនស្រីទាំងអស់
។
ខ្មៅដូចអំបែង ចេះតុបចេះតែង
ម្ហូបពេញថាស សដូចចាន មារយាទមិនបាន
ដូចឆ្កែក្រោមផ្ទះ ។
ប្រុសមិនគួរយកជាប្តី
១.ប្រមឹក = ផឹកសុរា គ្រឿងស្រវឹងរឿយៗ ។
២.ដើមយល់ =ដើររាំច្រៀង ស្រីញីរឿយៗ ។
៣. ល្បែង =ល្បែងតែងវិនាស ។
៤.មើលរបាំច្រើន =ដើរលេង កំសាន្ត ច្រើនហួសហេតុ ភ្លេចរកស៊ី
។
៥. សេពគប់មិត្តអាក្រក់= មិត្រពាលមិត្រផឹកស៊ី មិត្រល្បែង ។
៦.ខ្ជិល =ខ្ជិលធ្វើការ រកស៊ីដើរប៉ោឡែ
មិនត្រូវឱ្យតម្លៃលើទ្រព្យសម្បត្តិ
បុណ្យស័ក្តិរូបរាងខ្លាំងពេកទេ
គួរសង្កេតមើលអត្តចរិត ឫកពាពូជពង្សវង្សត្រកូលផង
ទើបបានសុខ ។
រកប្តីប្រពន្ធ ឱ្យគិតឱ្យគន់
រើសរករូបរាង ពូជថ្លៃល្មមយក ពូជថោកល្មមវាង
រូបល្អឫកល្អៀង នាងកុំប្រសព្វ ។
មាយាស្រ្តី ៤០ ប្រការ
ខ្ញុំសូមអភ័យពីលោកអ្នកអាន
ខ្ញុំគ្មានចេតនាបន្តុះបង្អាប់ស្រ្តីទេ
តែចង់បង្ហាញពីការពិតរបស់ស្ត្រីដែលមានលក្ខណៈពីធម្មជាតិតែងធ្វើឫកពាដាក់បុរស
ដែលខ្លួនស្រឡាញ់ ដោយអាការៈដូចខាងក្រោម ។
១.ដើរកាច់រាង ២. បន្ទន់កាយឱនចុះ ៣.ដំណើរញ៉ែងញ៉ង
៤.ធ្វើឫកអឹមអៀម ៥.ផ្ទាត់ក្រចក ៦.យកជើងជាន់ជើង
៧.យកកំណាត់ឈើគូសដី ៩.
ឱ្យក្មេងលើកខ្លួនវិញ
១០. លេងកូនក្មេង ១១.ឱ្យក្មេងលេងវិញ ១២.ថើបកូនក្មេង
១៣.ឱ្យក្មេងថើបវិញ ១៤.ស៊ីនំចំណីនៅពីមុខ ១៥.បញ្ចុកឱ្យកូនក្មេងស៊ី
១៦.ឱ្យរបស់របទៅក្មេងលេង ១៧.សុំលួងលោមយកពីក្មេងវិញ
១៨.ធ្វើត្រាប់តាមក្មេង ១៩.ធ្វើជានិយាយខ្លាំងៗ ២០.ធ្វើជានិយាយតិចៗ
២១. និយាយចំហមាត់ ដូចជានិយាយមិនទាន់អស់រឿង
២២.និយាយលាក់លៀម
ខ្សឹបខ្សៀវ
២៣.រាំច្រៀង
ប្រគុំធ្វើភ្លេង ឬយំម្ញ៉ិកម្ញ៉ក់រៀបរាប់
២៤.សើចកក្អាក កក្អាយ ២៥.សំឡក់សំឡឹង
២៦. ញាក់ចង្កេះ
២៧.បង្ហាញកេរ្តិ៍ខ្មាស ២៨.បង្ហាញសាច់ភ្លៅ ២៩.ហើយបិទទៅវិញ
៣០.បង្ហាញដោះ ៣១.បង្ហាញក្លៀក ៣២.បង្ហាញផ្ទិត
៣៣.មិចភ្នែក មៀងមើល
ឬស៊ីញ៉ូ ៣៤.ញាក់ចិញ្ចើម
៣៥.ខាំបបូរមាត់ ៣៦.លៀនអណ្តាត ៣៧.ច្បូតសំពត់
៣៨. ស្លៀកសំពត់វិញ ៣៩. រំសាយសក់ ៤០. បួងសក់វិញ ៕
អាការៈទាំងនេះ
បង្ហាញថាស្រ្តីចែចង់បុរសដែលខ្លួនពេញចិត្តឬគេហៅម្យ៉ាងទៀតថា
មាយាស្រ្តី ។ តាមសភាពខាងក្រៅរបស់ស្រ្តីសម្បូរណ៍ដោយភាពអៀនខ្មាសខ្លាំងណាស់
តែពេលខ្លះលុះក្នុងអំណាចសេចក្តីស្រឡាញ់ អាចធ្វើអ្វីៗ
បានគ្រប់យ៉ាងធ្វើឱ្យខូចមារយាទជាស្រ្តី។ ដូច្នេះហើយ ទើបចាស់ៗនិយាយថា
=មានកូនក្រមុំម្នាក់ ដូចមានប្រហុកមួយពាង =ព្រោះគាត់គិតថា បើជ្រុលជ្រួស
ខុសឆ្គាំឆ្គងទៅលំបាកកែណាស់ មិនដឹងយកមុខទៅទុកឯណាទេ។
សូម្បីមនុស្សប្រុស
ក៏មានលក្ខណៈប្រហែលគ្នានេះដែរ គ្រាន់តែតិចច្រើនជាងគ្នា
ប៉ុណោ្ណះ ។
ស្រីល្អមានខ្មាស ដល់ចិត្តវិបល្លាស កេរ្តិ៍ឈោ្មះអាស្រូវ ចេញមុខបាត់អៀន
ពេស្យាពាសផ្លូវ បុរាណប្រដៅ ឥតក្តីកិរិយា
។
ចំណងស្រ្តី ៨ យ៉ាង
បុរសតែងស្រឡាញ់ជាប់ជំពាក់ស្រ្តីដោយហេតុដូចខាងក្រោម
១.រូបសម្ផស្សស្អាតបាត ២.សើចញញឹមញញែមញាក់មុខញាក់មាត់
៣.និយាយស្តីទន់ភ្លន់
ពីរោះផ្អែមល្ហែម ៤.ច្រៀងបំពេបីបម ថ្នាក់ស្នម
៥.យំអណ្តឺតអណ្តក
ក្នក់ក្នាញ់ ង ង៉ិង៉ុក់ ៦.ស្លៀកពាក់ស្អិតស្អាងរាងកាយស្អាតបាត
៧.ជូនវត្ថុអនុស្សាវរីយ៍
កាដូសំបុត្រស្នេហា ចិញ្ចៀនបញ្ចាំចិត្ត ក្រមាចង ស្នេហ៍ជាដើម ។
៨.ស្ទាបអង្អែលប៉ះពាល់រាងកាយ
។
នេះជាធ្នាក់ទាក់បុរសឱ្យវិលវល់វីវក់
ជាប់ចិត្តដិតអារម្មណ៍ ជូនកាលបង្ខំចិត្ត ក្បត់ចិត្ត
ប្រពន្ធឯងក៏មាន ។
បើអ្នកដាក់ចិត្តស្រឡាញ់អ្នកណាម្នាក់ អ្នកត្រូវតែហ៊ានទទួលយកទង្វើមិនល្អ
ដែលមាននៅក្នុងបុគ្គលនោះឯង
។
ទុក្ខរបស់ស្ត្រី ៥ យ៉ាង
កើតមកស្រី
ធម្មជាតិបានប្រគល់ភារកិច្ចយ៉ាងធ្ងន់ធ្ងរ ។
នៅពេលឳពុកម្តាយរៀបចំគូស្រករឱ្យ
ស្រ្តីតែងមានសេចក្តីទុក្ខ ៥ យ៉ាង
១.ត្រូវឃ្លាតឆ្ងាយពីឳពុកម្តាយបងប្អូន
អ្នកដែលធ្លាប់
ចិញ្ចឹមបីបាច់ថែរក្សា ការពារដោយយកចិត្តទុកដាក់ ហើយត្រូវទៅ
នៅជាមួយប្តី។
២.ធ្លាក់ឈាមរដូវ =មានឈាមរដូវជានិច្ចកាល
ជារៀងរាល់ខែពេលខ្លះបង្កឱ្យមានជំងឺច្រើនយ៉ាង និងមានក្លិនមិនល្អទៀតផង ។
៣.ពពោះ = ត្រូវថែរក្សាគភ៌ច្រើនខែ
ដោយក្តីទិក្ខលំបាកហូបមិនស្រួល ដេកមិនស្រួល
ដើរស្រួល ទេក្នុងនាមជាមាតាអ្នកផ្តល់កំណើតឱ្យគេ ត្រូវតែអត់ទ្រាំ ។
៤.ឆ្លងទន្លេ = ការប្រសូត្របុត្រ ជាពេលវេលាប្រកបដោយគ្រោះថ្នាក់បំផុត
ពេលខ្លះមិនអាចឆ្លងរួច
ត្រូវស្លាប់ទាំងម្តាយទាំងកូនក៏មាន ។
៥. បម្រើប្តី = ធ្វើកិច្ចការផ្ទះ មើលកូន បម្រើប្តី ធ្វើកិច្ចការទាំងអស់
ក្នុងឋានៈជាស្រ្តីមេផ្ទះ ។
ពេលខ្លះ ត្រូវប្តីវាយទាត់ធាក់ ធ្វើបាបផងក៏មាន ។
ភាគច្រើនស្រី្តច្រើនដោយការអត់ធន់ព្យយាមខាំមាត់សង្គត់ចិត្ត
ចេះគិតគូរពិចារណា
វែងឆ្ងាយ ។ស្រ្តីដើតួនាទីយ៉ាងសំខាន់ ក្នុងការរក្សានូវសុភមង្គលក្នុងក្រុមគ្រួសារ
។
ស្រឡាញ់ណាស់ប្រែស្អប់ បុត្រល្អសំណប់ថ្នមហួសខូចខុស
ស្រឡាញ់ភរិយាប្រច័ណ្ឌសាយសុះ ស្រីដែលស្អប់ប្រុសច្រើនឆាប់បានប្តី ។
ហេតុនៃការបានគ្មាជាប្តីប្រពន្ធ
១.
ធ្លាប់ជាប្តីប្រពន្ធពីកើត
គ្រាន់តែជួយ គ្រាន់តែឃើញ
ចាប់ចិត្តស្រឡាញ់អាណិតភ្លាម ហាក់ដូចជាធ្លាប់ស្គាល់
ពីពេលណាមកព្រោះធ្លាប់មាននិស្ស័យជាមួយគ្នា
ធ្លាប់ធ្វើបុណ្យប្រាថ្នាចង់ជួបគ្នា ។
ប្រុសខ្លះខ្មៅក្រញេស
ស្រាប់តែបានប្រពន្ធស្អាតដូចទេពអប្សរ មិនសមរូបគ្នាសោះ។
យើងគិតថា
មិនសមបើស្រីនោះស្រឡាញ់មនុស្សប្រភេទនោះសោះ តែវាជាគូព្រេង
របស់គេ ។ អ្នកណាមកដណ្តឹង
ក៏មិនយក ពេលម្នាក់ហ្នឹងមក ក៏ព្រម។
២.
បានធ្វើអំពើជាប្រយោជន៍ដល់គ្នាក្នុងបច្ចុប្បន្ន
បានឃើញគ្នា និយាយរកគ្នា
ជួយគ្នា មានទំនាក់ទំនងទៅវិញទៅមក យល់ចិត្តយល់
ថ្លើមគ្នា។
មនុស្សដែលឃើញស្រឡាញ មិនប្រាកដថាជាគូព្រេងរបស់យើងទេ
ខ្លះគ្រាន់តែបាន
ស្រឡាញ់គ្នាក្នុងបច្ចុប្បន្ននេះប៉ុណ្ណោះ
គ្មាននិស្ស័យពីអតីតក៏មិនបានគ្នាជាប្តីប្រពន្ធដែរ ។
ខ្លះមាននិស្ស័យដែរ
តែនៅឆ្ងាយពីគ្នាពេកមិនដែលជួបគ្នា ឃើញគ្នា ក៏គ្មានឱកាស
បានគ្នាដែរ ។ (គូព្រេងមិនព្រាត់)
ប្តីប្រពន្ធគ្រប់ជាតិ
បើប្រាថ្នាចង់ជួបគ្នាគ្រប់ៗ
ជាតិ ត្រូវមានលក្ខ័ខ័ណ្ឌ ៤ យ៉ាង
១.មានសទ្ធាស្មើគ្នា
មានគំនិតជួបគ្នា
ចុះសម្រុងគ្នា និយាយស្គាប់គ្នាបាន មានអធ្យាស្រ័យដូចគ្នា
ចេះធ្វើបុណ្យដូចគ្នា ។
២. មានអត្តចរិត ឫកពា
ស្លូតបូតដូចគ្នា ធ្វើអំពើល្អ រក្សាសីលដូចគ្នា ។
៣. ចេះចែកទានដូចគ្នា ជួយញាតិទាំងសងខាងឱ្យបានដូចដូចគ្នា
មិនកំណាញ់
ឃើញគេក្រលំបាក ចង់ជួយគេដូចគ្នា។
៤. មានបញ្ញាដូចគ្នា
មានចំណេះដឹង
គំនិតបញ្ញាស្មារតីស្មើគ្នាចេះគិតគូរពិចារណាវែងឆ្ងាយ មុននឹងធ្វើអ្វី ។
មានអ្នកខ្លះ
ចង់ជួបគ្នារហូត តែមានអ្នកខ្លះ ក៏ប្រាថ្នាមិនឱ្យជួបរហូតដែរ
ព្រោះបានធ្វើ
បាបចិត្តគេខ្លាំង។ តែកំណើតសត្វវិលវល់ អន្ទោលកើតចាស់ឈឺ
ស្លាប់មិនប្រាកដទេ
គ្រាន់តែយូរនឹងឆាប់ប៉ុណ្ណោះ អាចជួបគ្នាវិញ ក៏ថាបាន ។
ទឹកស្រក់តក់ៗ លែងអីសឹកថ្ម
ពាក្យប្រុសអង្វរ លែងអីស្រីអាណិត ។
តួនាទីភរិយា និងស្វាមី
តួនាទីស្វាមី ៥ យ៉ាង
ប្តីល្អកម្ររកបានណាស់
រៀបការប្តីប្រពន្ធជាការស្មានដូនរាវម្ផុលក្នុងសមុទ្រ
មិនដឹងចិត្តគំនិតគេយ៉ាងម៉េចទេ
។ តែអ្នកទាំងសងខាង គួរខំប្រឹងខាំមាត់សង្កត់ចិត្ត
បំពេញតួនាទីរៀងខ្លួន ឱ្យបានល្អ
បរិបូណ៌ ។ មានរឿងអ្វីបន្តិចប្តួច ចេះអត់ឱនគ្នា
កុំអង្គុយចាប់កំហុសគ្នា មិនល្អទែ ។
មិនមែនយកគេមកបម្រើខ្លួនទេ គឺយកគេជាភរិយា
ស្វាមីត្រូវមានតួនាទីដូចខាងក្រោម
១.យកជាភរិយាឱ្យពេញច្បាប់
យកពេញមុខពេញមាត់ជាភរិយាពេញ
លក្ខណៈ កុំលាក់លៀម បិទបាំង យកគ្នាធ្វើស្រី
កំដរអារម្មណ៍ ហើយបោះចោលនោះឡើយ ។
២. កុំប្រមាទមើលងាយភរិយា
ដោយវាលដុំ ជេរប្រទេច
ត្មះតិះដៀល ធ្វើទុក្ខបុកម្នេញ ធ្វើបានចិត្តគ្នា ។
ត្រូវចេះស្រឡាញ់ថ្នាក់ថ្នម
អាណិតអាសូរ ជួយលើកទឹកចិត្ត ជួយណែនាំដោយបំណងល្អ ។
៣.ប្រគល់ភាពជាធំឱ្យភរិយា
គឺការចាត់ចែងផ្ទះសម្បែង លុយកាក់កូនចៅ ។
កុំឱ្យគ្នាគ្មានសិទ្ធិគ្មានអំណាចអ្វីសោះ
មិនល្អទេ ឱ្យគ្នាបានបញ្ចេញគំនិតយោបល់
មានមតិចូលរួមសម្រេច ចិត្តផង កុំយកឈ្នះ
តែម្នាក់ឯង ប្រពន្ធនិយាយ មិនបានឡើយ ។
៤.កុំក្បត់ចិត្តភរិយា
ប្រុសខ្លះលុះតាមអំណាចតណ្ហា
មានប្រពន្ធពីរ បី ធ្វើបានចិត្តប្រពន្ធដើម ដើរប៉ោឡែ
មិនគិតផ្ទះសម្បែងវក់នឹងល្បែង ផឹកស្រា ផ្គាប់ចិត្តស្រីស្នេហ៍ ស្រីពេស្យាជាដើម
។
ធ្វើយ៉ាងនេះគ្មានកំណើតទេ កើតទុក្ខក្តៅក្រហាយណាស់ ។
ភរិយាធ្វើការកំប៉ិកកំប៉ុក
១០០ ជំពូកនៅផ្ទះតាងពីបាយទឹក ផ្ទះសម្បែង បោកគក់
មើលកូនចៅតូចតាច
ដាំដំណាំដំណោចក្នុងភូមិ ។ល។ ភរិយាមានភារកិច្ចធ្ងន់ធ្ងរណាស់
ដូច្នេះ
ប្តីត្រូវយល់ចិត្តគ្នាផងឃើញគ្នាខុសឆ្គងម្តងម្កាល
គួរអត់ឱនអធ្យាស្រ័យទើប
បានសុខយូរអងែ្វង ។
ភរិយាមួយ ស្រយលកាយចិត្ត ភរិយាពីរពិត
ដូចផរះផ្លុំ
ភរិយាបី
ដូចភ្លើងឆេះភ្នំ ផរិយាបួន សមភ្លើអវិចី ។
តួនាទីភរិយា ៥ យ៉ាង
ប្រពន្ធ ប្រែថា ចំណង ។
ភរិយា ប្រែថា ស្រីដែលប្តីចិញ្ចឹម។ ខ្លួនជាស្រីមានប្តីហើយ
ត្រូវចេះគិតគូរឱ្យបានវែងឆ្ងាយ
កុំឆេវឆាវ ងងក់ ដូចក្មេង ក្រែងនៅមិនបានសុខ ។
ភរិយាមានតួនាទីដូចខាងក្រោម
១. ចាត់ចែងការងារផ្ទះឱ្យបានល្អ
រៀបចំទុកដាក់សម្លៀកបំពាក់
ចានឆ្នាំងរបស់របរប្រើប្រាស់ បោសច្រាស
តុបតែងលំអ
ឱ្យបានល្អស្អាតបាតសមរម្យ ។ កុំទុកឱ្យនៅរាត់រាយខ្ចាត់ខ្ចាយ ពីសពាសពេញផ្ទះ
នាំឱ្យ
កើតអពមង្គល។សរុបមកត្រូវមានមារយាទល្អ ។
២.ជួយសង្រ្កោះញាតិទាំងសងខាង
លកលៃឱ្យបានសមរម្យ
កុំស្គាល់តែម៉ែឪឯងញាតិ កុំលបលាក់លតយកាក់ កិបកេងក្រោយ
ខ្នងប្តីឡើយ ពេលគេដឹង
មិនបានសុខនឹងគ្នាទេ ។
៣. កុំក្បត់ចិត្តប្តី
មិនត្រូវលបលួចលាក់ មានសាហាយស្មន់តាមតម្រេកតណ្ហារបស់ខ្លួនឡើយ ព្រោះវាធ្វើ
ឱ្យខូចពូជពង្សវង្សត្រកូល ខូចអនាគតកូនចៅ ឈ្លោះទាស់ទែងគ្នា រកសុខគ្នាទេ ។
៤.រក្សាទ្រព្យឱ្យគង់វង់
លុយកាក់ដែលប្តីរកមក
ត្រូវចេះចាត់ចែងទុកដាក់ សម្រាប់ហូបចុក ប្រើប្រាស់ ឈឺថ្កាត់ឬ
មានហេតុការណ៍ណាមួយ ។
ចាយវាយឱ្យចេះប្រមាណ មិនត្រូវខ្ជះខ្ជាយពេកទេ ស្រីខ្លះ
កញ្ជើធ្លុះយកលុយលេងល្បែង
ចាក់កន្ទុយលេខ ផឹកស្រាធ្វើមារយាទថោកទាប បាត់បង់
តម្លៃជាស្រី ។
៥.ឆ្លាតវាងវៃ
មិនខ្ជិលច្រអូស
កុំដេកចាំសំណាងប្តី ចេះលៃលកឆ្លៀតរករបនេះ របរនោះ
កុំឱ្យទំនេរអត់ប្រយោជន៍។
កុំខ្ជិលងើយគូទមិនរួច ស្ងាបហាមាត់មួយចំអាម
អង្គុយរកចៃមាត់ជណ្តើរ បាយមិននឹក
ទឹកមិនដង ។
ត្រូវរវៀសរវៃប្រើបញ្ញាចាត់ចែងការឱ្យបានសព្វគ្រប់។
ខាងលើនេះ
ជាកាតព្វកិច្ចរបស់ស្រ្តីជាភរិយាខានមិនមាន ។ បើស្រីណាធ្វើបានហៅថា
ស្រីគ្រប់លក្ខណ៍
បើស្រីណាធ្វើមិនបាន ហៅថាស្រីខាតលក្ខណ៍ ។ (ទុក្ខស្រី
ប្តីកាន់លុយ)
ប្តីមិនល្អ ៧ ប្រភេទ
ប្រុសខ្លះខ្វះមារយាទ ធ្វើប្តីគេ ឱ្យស្រីមើល ងាយទៅវិញ បណ្តោយខ្លួនឱ្យថោកទាប
ព្រោះមិនចេះគិតគូរ ។
១ ក្រ
រកព្រឹកខ្វះល្វាច
គ្មានអង្ករច្រកឆ្នាំង ផ្តះខ្ទមមន្រ្ទិកកន្រ្ទក់ លិចមុខលិចក្រោយ ។
២.ឈឺច្រើន
រកបានសម្រាប់ចិញ្ចឹមពេទ្យ
ជួនកាលប្រពន្ធរកចិញ្ចឹមវិញ ។
៣.ចាស់ពេក
គ្មានកម្លាំងកំហែង មុខជ្រួញ ស្បែកយាមិនសមនឹងប្រពន្ធ ម្លោះហើយគេមិនសូវ
សប្បាយចិត្ត ។
៤.ប្រមឹក
ផឹកស្រោច ផឹកងូត
បានលុយចូលតែតៀមស្រា ព័ទ្ធវង់មិនចេះលោះថ្ងៃ ។
៥.ធ្វេសប្រហែស
ធ្វើការចុងជើង ចុងដៃ
ចាប់នេះ ចាប់នោះមិនឆ្ពោះត្រង់ណា ធ្វើការមិនឱ្យហើយសព្វគ្រប់។
៦.ល្លង់ខ្លៅ
មិនសូវដឹងខុសត្រូវ
ចាំតែគេដឹកច្រមុះ ប្រាប់ប៉ុណ្ណា ធ្វើប៉ុណ្ណឹង មិនចេះបែកគំនិត គិត
រកផ្លូវផ្សេងទេៗ ។
៧.ខ្ជិល
ចាំតែគេតឿន គេថា ទើបធ្វើ
ដេកចាំថ្ងៃរះ ចាំប្រពន្ធដាស់បានងើប ។
៨.មិនអាចបំពេញសេចក្តីត្រូវការរបស់ភរិយាបាន
។
ប្រុសខាងលើនេះ
ឱ្យឈ្មោះថាប្តីដែរ តែជាប្តីមិនក្រប់គ្រឿង ។ ទោះបីយ៉ាងណា
ភរិយាមិនត្រូវមើលងាយ
មើលថោកប្តីឯងឡើយ ព្យាមយាជួយកែប្រែចិត្តគំនិតប្តី
ឱ្យបានល្អឡើយវិញ ។
ស្រឡាញ់ខ្លួនឱ្យស្ងូនចំណី
ស្រឡាញ់ប្តីឱ្យថ្នមចិត្ត
។
អាការៈមិនល្អរបស់ស្រ្តីជាភរិយា
១.ដើរទៅលេងសួនច្បារកំសាន្តរឿយៗ ចោលផ្ទះសម្បែង ចោលកូនចៅ ។
២.ដើរទៅលេងព្រៃព្រឹក្សាញឹកញាប់តែម្នាក់ឯង
។
៣.ដើរលេងកំពង់ទឹក
ញ៉ែងញ៉ង ញ៉ិញក់ ត្រាំត្រែង មិនប្រញាប់ប្រញាល់ត្រឡប់មកវិញ។
៤.ទៅលេងផ្ទះញាតិសន្តានឯងរឿយៗ
ខុសប្លែកប្រក្រតី ។
៥.ទៅលេងផ្ទះអ្នកដទៃញឹកញាប់
និយាយ ចែប៉ប្រែ អែអុក ជួនកាលគ្មានអ្វី និយាយ
និយាយដើមប្តីឯង ។
៦.ពូកែតាក់តែង
ស្អិតស្អាងរាងកាយ ផាត់ក្រោម លាបម្សៅ ខាត់ក្រចក តំណែងខ្លួន
ដូចជំទាវ ។
៧.ផឹកទឹកស្រវឹងឡឡា
ជេរប្រទេច រករឿងឈ្លោះជាមួយប្តី ។
៨.ឆិតឆៀងដៀងផ្នែកលួចមើលប្រុសៗ
ឱ្យគេបានចិត្ត ។
៩.ឈរបង្ហាញខ្លួនឱ្យប្រុសឃើញ
ចង់ឱ្យគេចាប់ចិត្តលើខ្លួន ។
អាកប្បកិរិយាយ៉ាងនេះ
បង្ហាញថា ស្ត្រីនោះមិនស្មោះត្រង់នឹងប្តីឯង ដែលជាមារយាទ
ថោកទាបគួរកុំប្រព្រឹត្ត
ព្រោះវានាំឱ្យខូចបង់កិត្តយសនឹងមាន ជម្លោះក្នុងគ្រូសារទៀតផង ។
ធម្មតាប្រពន្ធ បានដោយសីលមន្ត ដោយស្ងាត់កំបាំង
រកស៊ីលៀផ្នែក បានវេកខ្វះឆ្នាំង បានល្អីកន្តាំង នៅខ្វះចង្អេរ ។

