បំណងរបស់អ្នកមានវិបត្តិ
ចង់ឱ្យគេត្រឡប់មកវិញ ចង់ឱ្យគេស្រឡាញ់ខ្លួនវិញ ចង់ឱ្យដូចដើមវិញ ចង់ឱ្យរស់ឡើងវិញ
វិធីដោះស្រាយ
បើបញ្ហានៅអាចសម្របសម្រួលដោះស្រាយគ្នាបាន គូភាគគីទាំងសងខាង គួរស្វែងរកច្រក
ចេញកុំធ្វើខ្លួនជាអ្នកខ្លាំង ចាំគេមកសុំទោសខ្លួននោះឡើយខាងប្រុសគួរឱនបន្តិច ខាងស្រី
គួរទន់បន្តិច និយាយគ្នាឱ្យដឹងខុសត្រូវ បើមានទោសកំហុស អាចអត់ឱនគ្នាបាន គួរអធ្យា
ស្រ័យឱ្យគ្នាទៅ បំភ្លេចអ្វីៗ ដែលមិនល្អចោល សាងជីវិតថ្មីឡើងវិញ ។
ចុះបើ អង្ករក្លាយជាបាយទៅហើយ តើត្រូវធ្វើដូចម្តេច ?
បើបញ្ហាធ្ងន់ធ្ងរ មិនអាចដោះស្រាយបានអ្នកមានវិបត្តិទាំងឡាយ គួរពិចារណាស្វែងរកផ្លូវ
ដោះស្រាយតាមផ្លូវចិត្តខ្លួនឯង ដូចខាងក្រោម
១.យល់ថា រឿងរ៉ាវ វាបានកើតឡើងទៅហើយមិនអាចបកក្រោយបានទេ កុំចាំបាច់ក្តៅ
ក្រហាយស្តាយក្រោយធ្វើអ្វី ទោះបីយើងខំយំយែក ស្រែកទួញ មិនញុំាបាយ ដេកបង្ហូរ
ទឹកភ្នែកធ្វើបាបខ្លួនឯងប៉ុណ្ណា ក៏មិនត្រឡប់មកវិញដែរ ។ គិតថាវាជាកម្មពៀរវេរា ជោគ
វាសនាអាក្រក់របស់យើងត្រូវជួបប្រទះ ។ យើងធ្លាប់ពង្រាត់បង្រាស់ប្តីប្រពន្ធកូនចៅគេ
ឬធ្លាប់បោកប្រាសគេពីមុនមក ទើបកម្មតាមទាន់ឱ្យផល ។
ទុក្ខសោករបស់យើងប៉ុណ្ណឹង នៅមិនទាន់ដល់ ទុក្ខរបស់នាងបដាចារទេ ប្តី កូន ឪពុកម្តាយ
បងប្អូនត្រូវស្លាប់ តែនាងនៅតស៊ូរស់បាន នាងមិនអស់សង្ឃឹមក្នុងជីវិតនេះទេ រហូតនាង
អាចធ្វើជាមនុស្សដ៏មានតម្លៃ និងគួរគោរពកោតក្រែងទៀតផង ។
២.គិតត្រូវ
គិតត្រូវ វាមិនមែនកើតឡើងចំពោះយើងម្នាក់នេះទេ មនុស្សជាច្រើនលើផែនដីនេះ
សុទ្ធតែមានរឿងនេះដែរ ។ កុំគិតថា ខ្មាសគេ បើគេដឹងការពិត គេមានតែជួយអាណិត
ជួយឱ្យកម្លាំងចិត្តទៀតផង ។
កុំយកចិត្តទុកដាក់នឹងពាក្យសើចចំអក ពាក្យរិះគន់និន្ទានេះទេ ។ អ្នកទាំងនោះ មិនអាច
ធ្វើឱ្យយើងអាក្រក់ តាមពាក្យគេថានេះទេ ទ្រាំលេបថ្ម លេបគ្រួសសិនទៅ បើយើងធ្វើ
បានល្អ ក្នុងថ្ងៃក្រោយពាក្យទាំងនោះ នឹងក្លាយជាអាសាបង់ឯង ។ កុំមានគំនិត
ចង់សងសឹក ចងគំនុំគុំគួនឱ្យវាទៅតាមដំណើររបស់វាទៅ ។ បើប្តីមានប្រពន្ធចុង
យើងអាចរក្សាចិត្តបានល្អ សប្បាយចិត្តនឹងរស់នៅជាមួយគេ ក៏ល្អបើគេព្រមលែងលះគ្នា
ក៏លែងទៅ ។កុំកើតទុក្ខពេក កុំយកសំឡីគ ទៅទប់ទឹកជ្រោះវាមិនជាប់ទេ ។
កុំគិតខ្លី ចង់សម្លាប់ខ្លួនដោយខ្មាសគេ ដោយខឹងចិត្តឡើយ ។ យើងគិតថា ម្នាក់ហ្នឹងទៅ
បាត់យើងអាចរកអ្នកផ្សេងមកជំនួសបានទេតើ ឱ្យតែយើងនៅមានជីវិត ។ កុំល្ងង់ទៅ
សម្លាប់ខ្លួនឥតអំពើ បើគេមិនស្រឡាញ់ រត់ចោលយើង យើងមិនមែនជាប់ជើងអ្នក
ហ្នឹងឯណា សាងជីវិតថ្មីទៀត កុំស្តាយនំផ្អូមទៅហើយនោះ ចាក់ចាចោលទៅ ទុកក៏
ស៊ីមិនកើត។សម្លាប់ខ្លួនព្រះមិនប្រោសទេ ។
៣.ធ្វើការងារត្រូវ
បើនៅរៀន ខំរៀនឡើងវិញ បើរកស៊ីប្រឹងរកស៊ីឡើងវិញ ។ យកចិត្ត យកគំនិតយក
ខួរក្បាលមកសាងអនាគតមួយថ្មីទៀត ។
អតីតកាលជាការយល់សប្តិអាក្រក់ ព្យាយាមបំភ្លេចវាចោលទៅ។ ធ្វើអ្វីៗ ដែលនាំឱ្យ
សប្បាយចិត្ត ដើរលេងកំសាន្ត លេងកីឡា ហូបនេះ ហូបនោះបំបាត់ទុក្ខកង្វល់ ។
កុំទៅកកូរកាយ រករឿងឈ្លោះប្រកែក វាមិនបានសុខនេះទេ ខ្មោចកប់ក្នុងហើយកុំ
គាស់វាមកវិញ ស្អុយណាស់ ។
៤.និយាយត្រូវ
កុំរំលឹករឿងចាស់ នាំសៅហ្មងចិត្ត កុំនិយាយដើមគេ បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះគេ ឬតាមចាក់
ចុចបំបែកបំបាក់គេ ។ កុំគិតថា បើអញមិនបានសុខហើយ អញមិនឱ្យអ្នកណាបានសុខ
នេះទេ ដូច្នេះឡើយ។ព្យាយាមនិយាយរឿងណា ដែលនាំឱ្យសប្បាយចិត្តជជេក
លេងជាមួយមិត្តភក្តិ និយាយរឿងកំសាន្តនិយាយពីរឿងប្រវត្តិអ្នកតស៊ូជាដើម ។
វានឹងធ្វើឱ្យយើងធូរអារម្មណ៍ បាត់ធុញថប់ក្នុងចិត្ត ។
៥.ចិញ្ចឹមជីវិតត្រូវ
កុំគិតថា ខ្លួនខូចហើយ បណ្តោយខ្លួនទៅក្នុងអន្លង់កាមគុណ លក់ខ្លួនធ្វើជាស្រីពេស្យា
ដើរពាលាអាវាសែ ធ្វើជាមនុស្សថោកទាប ឬដើរផឹកប្រមឹកពុកមាត់មិនកោរ សក់មិនកាត់
ទុកកន្រ្ទីងរើងមើលមុខដូចចោរប្លន់ឡើង ។ត្រូវគិតប្រឹងប្រែងប្រកបរបរអាជីព ដោយ
សុចរិតទៀតត្រង់ ព្យាយាមរំសាយចិត្តឱ្យឆ្ងាយពីរឿងក្នុងអតីតកាល គិតពីរឿងក្នុង
បច្ចុប្បន្នវិញ ។
៦.ព្យាយាមត្រូវ
ព្យាយាមដេកឱ្យឆ្អែតភ្នែក ស៊ីឱ្យឆ្អែតពោះកុំធ្វើបាបខ្លួនឯង ព្យាយាមបំភ្លេចរឿងអាស្រូវ
នោះពេញ។ ចូលទៅសាកសួរ ពិគ្រោះយោបល់ជាមួយឪពុកម្តាយ ចាស់ទុំដើម្បី
ឱ្យលោកជួយរកផ្លូវដោះស្រាយ ។ ព្យយាមសាងកម្លាំងចិត្តខ្លួនឯងឱ្យរឹងប៉ឹង មាំមួន
កុំទន់ជ្រាយបណ្តោយតាមគំនិតឬតាមការអូសទាញរបស់អ្នកណាឡើយ ។
៧.រលឹកត្រូវ
អនុស្សាវរីយ៍ល្អូកល្អឹន ផ្អែមល្ហែម អន្លង់អន្លោចទាំងប៉ុន្មាន កុំរំលឹកវាឡើងវិញ នាំហូរទឹក
បាត់ទៅហើយ ។ បោះចោលរូបថត លក់ចោលវត្ថុ អនុស្សាវរីយ៍ ឬគ្រឿងបញ្ចាំចិត្តណា
ដែលមិនសំខាន់កុំទុកដាក់វាច្រើនពេកនាំឱ្យអាល័យ កាត់ចិត្តមិនដាច់ ។
៨.សមាធិ ចិត្ត
ប្រមូលចិត្ត ប្រមូលអារម្មណ៍ឱ្យមូលមិនឱ្យរវើរវាយ អង្គុយក្នុងបន្ទប់ ពែនភ្នែន បិទភ្នែក
ផ្តោតចិត្ត ទៅលើខ្យល់ដកដង្ហើមចេញចូលនៅចុង ច្រមុះតែម្យ៉ាង កុំគិតរឿងអ្វីផ្សេងទៀត
។ ហ្វឹកហាត់ជារៀងរាល់ថ្ងៃ យ៉ាងហោចណាស់ ៣០នាទី ក្នុងមួយថ្ងៃ ពេលមុនចូលដេក
ឬពេលចិត្តរវើរវាយមិនដឹងន។
មិត្តភក្តិ អ្នកជិតខាង ឪពុកម្តាយគួរមានវិធីសាស្ត្រល្អៗ ណែនាំពន្យែពន្យល់កូនឱ្យបានល្អ
កុំបន្តុះបង្អាប់ ចំអកឡកឡឺយ ទម្លាក់កំហុសស្តីបន្ទោស តិះដៀល ឬពន្យុះនាំឱ្យគ្នាសំបាក
ចិត្ត រឹងរិងតែខ្លាំងឡើងថែមទៀត ។គួរផ្តល់កម្លាំងចិត្តលើកទឹកចិត្ត ផ្តល់គំនិតល្អៗ ឱ្យគ្នា
មានផ្លូវដើរផង ។ ខ្ញុំគិតថា គំនិខាងលើងនេះ អាចជាពន្លឺទៀនដ៏តូចមួយ
ជួយបង្ហាញផ្លូវដល់អ្នកដែលមានវិបត្តិតាមផ្លូវចិត្តតបស់យើងនេះ។ សម្រាប់ពិចារណា
ខ្ញុំមិនហ៊ានអះអាងថា វិធីនេះអាចជួយមនុស្សគ្រប់គ្នាទេ វាអាស្រ័យលើអធ្យាស្រ័យ
របស់បុគ្គលផ្ទាល់ខ្លួននោះផង ។
ខ្ញុំសូមអភ័យទោចំពោះលោកអានទាំងឡាយ ក្រែងមានពាក្យណាមិនល្អគឺឆ្គាំឆ្គង មិនគួរ
គប្បីមិនគាប់អធ្យាស្រ័យអស់លោក ។
បើស្រឡាញ់ណាស់ ដល់ពេលព្រាត់ប្រាស កើតទុក្ខធ្ងន់ក្រៃ ត្រូវគិតអនិច្ចំ
ទុក្ខំរាលថ្ងៃ ទើបឃើញធម៌ថ្លៃ ទុក្ខទោសស្នេហា ។
ការសិក្សានិងស្នេហា
កិច្ចសិក្សា ត្រូវចាត់ថា ជាទីមួយ
ត្រូវបោះពួយ គឺប្រឹងប្រែង ឱ្យណាស់ណា
កុំស្រវឹង ពុលជ្រមុជ នឹងស្នេហា
ត្រូវសិក្សា ឱ្យចេះសិន សឹមគិតក្រោយ ។
ប្រុសមិនខ្វះ ស្រីមិនក្រ ល្អគរគោក
នៅងងោក ក្បាលងងុយ មិនខ្វះសោះ
ចាំទទួល អ្នកសិក្សា រៀនសូត្រនោះ
ដោយស្ម័គ្រស្មោះអស់ពីពោះ ពិតមិនខាន។
បើយើងគិត តែពីរឿង ស្នេហាវុញ
មិនចំណេញ នូវចំណេះ ផេះចង្ក្រាន
ក្រវិជ្ជា ដូចក្រអ្វី គ្រប់ៗឋាន
យើងគ្រប់ប្រាណគួរសិក្សា រៀនសូត្រអើយ។

