ត្រៃគុណ
ស្គាល់ត្រៃគុណ នរជននោះ ឈោ្មះបណ្ឌិត
ព្រោះគំនិត គិតយល់ត្រូវ ផ្លូវកុសល
ស្គាល់ព្រះគុណ រតនត្រ័យ គ្មានអ្វីដល់
ដឹងហេតុផល យល់ដឹងច្បាស់ ព្រះគុណបី
២. កើតមកបានរស់ ព្រោះគុណឳម៉ែ លោកថ្នាក់ថ្នមថែ ចិត្តស្នេហ៍ប្រណី
ធំឡើទៅរៀន មានវិជ្ជាល្បី គុណគ្រូប្រុសស្រី
គូរលៃគោរព ។
៣.មិងមាដូនតា
បុព្វការីជន ជួយប្រឹងរែកពុន
ចាកខ្លៅឧបទ្រព
គុណថ្លៃទាំងបី
ប្រពៃដូចម្លប់ ត្រជាក់ថ្ងៃយប់
គឺម្លប់ព្រះធម៌ ។
៤. ធ្វើបុណ្យធ្វើទាន
គួរមានបញ្ញា សទ្ធាជ្រះថ្លា
ចិន្តាស្មោះសរ
អប់រំជីវិត
ប្រព្រឹត្តតែល្អ ប្រតិបត្តិព្រធម៌
ត្រេកអរភ្លឺថ្លា។
៥. ដឹងគុណម៉ែឳ ទាន់នៅខែភ្លឺ កុំចាំគាត់ឈឺ ឬស្លាប់មរណា
ទើបនាំគ្នីគ្នា
វន្ទាវេរដារ ឧទ្ទិសវាចា
ប្រាថ្នាគួរគាប់ ។
៦.ធ្វើបុណ្យរនោច
ដូចខែងងឹត កាលមានជីវិត
មិនគិតផ្ទៀងផ្ទាត់
ដល់ពេលស្លាប់បាត់
ទើបកាត់រកគាត់ យកធាតុដាក់វត្ត
ឱ្យស្តាប់ព្រះធម៌ ។
៧.ទាន់ម៉ែនិងឳ ជីដូនជីតា
មិនទាន់មរណា ភ្លឺថ្លាត្រេកអរ
ប្រណិប័តន៍គោរព
ថ្ងៃយប់ឱ្យល្អ បាយទឹកសម្ល
ប្រណម្យវន្ទា ។
៨.អ្នកទាំងឡាយអើយ
នេះជាបណ្តាំ រស់ស្គាល់ផលកម្ម
ចងចាំគ្រប់គ្នា
រស់មានបញ្ញា
កាប់ឆ្ការអវិជ្ជា ទានសីលភាវនា
មាគ៌ាល្អពិត ។
៩. រស់បៀបណា មរណាយ៉ាងនោះ កើតមកជាមនុស្ស រៀនរស់សុចរិត
ស្លាប់ក្រអូបឈោ្មះ រស់ក្រអូបចិត្ត ជីវិតសុចរិត ប្រព្រឹត្តធម៌បួន ។
១០. មួយមាន មេត្តា ករុណា
ទីពីរ ទីបីមូលមីរ សំភីមាំមួន
មុទិតាធម៌
ស្មោះសរខ្ជាប់ខ្ជួន ឧបេក្ខា
ទីបួន ជាក្បួនគុណធម៌ ។
ឃើញហំ
មើលចំហេវ
កំលោះក្រមុំស្រស់សមសោភា ជួបជុំគ្នាម្នីម្នាបំណងគិត
ឃើញភ្លាមភាន់ភ្លែតភា្លត់ភ្លាំងគំនិត ម៉ែឳពិតតឿនគិតគួរខែក្រោយ ។
ឃើញត្រឹមរូបក្រៅច្បាស់ឃើញថាហំ បើពិនិត្យចំច្បាស់ជាហេវហើយ
សូមទោសចុះម៉ុមស្គាល់ប្រវត្តិហើយ មួយរយភាគរយល្អដប់ឬម្ភៃ។
សូមកុំទាន់ស្តាប់ត្រឹមប៉ុណ្ណោះ ឬកុំជេរត្មិះចាំខ្ញុំលកលៃ
ល្អក្នុងទីនេះដៅបុណ្យបារមី
ចរិតថ្លាថ្លៃមារយាទទេតើ ។
ជ្រូក និង គោ
សត្វជ្រូកសារសព្ទប្រាប់ដល់គោ វស្សាទឹកហូរគោយ៉ាប់ហើយ
ឯខ្ញុំនេះនែឥតនឿយឡើយ តែអ៊ូកៗ ហើយម្ចាស់ស្រីមក
។
គោតបថាជ្រូកអើយម្ចាស់ស្រី ពេលនាងពេញវ័យមានគេមក
ដណឹ្តងរៀបការច្បាស់ជាយក ក្បាលឯងលៃលកកាត់ការនាង ។
ដោយសាមណេរ
នវធម្មបាល ង៉ុវ ហេន ។
សង្រ្គាមត្រជាក់
សង្គ្រាមត្រជាក់ ពាក្យនេះអស់អ្នក ច្បាស់ជាក់ជាដឹង
ខ្ញុំឆ្លៀតឱ្យកាស ជូនជាដំណឹង ខុសត្រូវកុំខឹង
គួរប្រឹងសង្កេត
។
មនុស្សដប់ម្ភៃនាក់ ស្លាប់ម្តងឃើញជាក់ ដោយអភូតហេតុ
យើងហាក់ឆោឡោ ភ័យភ្នែកសស្លែត ថាមិនសមហេតុ
ស្លាប់ម្តងច្រើនម៉េះ។
តាមច្បាប់ធម្មជាតិ សត្វស្លាប់បែកឃ្លាត ព្រាត់ញាតិដូច្នេះ
គ្រាន់តែមុនក្រោយ កុំធ្លោយប្រហែស ស្លាប់ម្តងប៉ុណ្ណេះ
ចេះគុណសាកមើល
។
កំណាព្យ ដើម្បីខ្មែរ ស្រឡាញ់របស់យើង
ស្រឡាញ់ក៏ស្រឡាញ់ទៅចុះ ប្រុសស្រីស្រួលស្រុះលុះសីលធម៌
កុំតែស្រឡាញ់ឱ្យវឹកវរ បង្កអាស្រូវនៅស្រុកខែ្មរ ។
សីលធម៌សង្គមប្រពៃណី យើងរួមសាមគ្គីរក្សាទុក
ខ្មែរស្រឡាញ់ខ្មែរខ្មែរមានមុខ
ខ្មែរយើងមានស្រុកមានវប្បធម៌ ។
ខ្មែរស្លៀកពាក់ខ្មែរនិយាយខ្មែរ ខ្មែរមានឪម៉ែអ្នកអង្គរ
ខ្មែរមានអរិយធម៌ខ្ពស់បវរ ខ្មែរមានអក្សររបស់ខ្លួន ។
ខ្មែរនាំគ្នាកាន់សាសនាពុទ្ធ ខ្មែរចិត្តមោះមុតជាតិមាំមួន
ខ្មែរមានបិដកភាសាខ្លួន ខ្មែរមានច្បាប់ក្បួនខ្មែរមានធម៌ ។
ខ្មែរយើងជាពូជអ្នកល្បាញល្បី ខ្មែរមានទឹកដីព្រៃអង្គរ
ខ្មែរមានប្រាសាទល្បីខ្ទារខ្ទរ ខ្មែរម្ចាស់អង្គរបន្តថែ ។
ខ្មែរមានព្រះសង្ឃខ្មែរមានវត្ត ខ្មែរមានបែបបទរបស់ខ្មែរ
ខ្មែរទទួលស្គាល់គុណឪម៉ែ ខ្មែរចេះធ្វើស្រែខ្មែរមានបាន
។
ខ្មែរស្រឡាញ់ខ្មែរខ្មែរថែខ្លួន ខ្មែរជាតិមាំមួនខ្មែរសប្បាយ
ខ្មែររួមប្រជុំជាតិទាំងឡាយ ខ្មែរមានឧបាយកសាងជាតិ ។
ខ្មែរធ្វើខ្មែរគិតដល់ខ្លួនឯង ខ្មែរគិតកោតក្រែងសន្តានញាតិ
ខ្មែរថែសាសនាប្រទេសជាតិ ខ្មែរត្រូវមិនឃ្លាតពីសីលធម៌ ។
ដូច្នេះខ្មែរត្រូវតែលះបង់ ចំពោះចំណង់អន្លង់មរណ
ច្រណែនឈ្នានីសនាំវឹកវរ ចង់ឱ្យខ្លួនល្អកុំដៀលគេ ។
អក្សរសាស្រ្តវប្បធម៌ប្រពៃណី នាទីកូនខ្មែរថែឱ្យថេរ
ជាតិគេស្រឡាញ់របស់គេ ខ្មែរត្រូវរិះរេស្រឡាញ់ខ្មែរយើងទៅហោង
។
ដោយ ធម្មាចារ្យ ប៊ុន សាវ
ខ្មែស្រឡាញ់ខ្មែរ
ខ្មែរស្រឡាញ់ខ្មែរខ្មែរជួយខ្មែរ ខ្មែរខំខ្មែរថែខ្មែរគង់វង់
ខ្មែរខំព្យាយាមខ្មែរមិនលង់ ខ្មែរពូជមិនល្ងង់ខ្មែរពូជឆ្លាត ។
ខ្មែរមានទឹកចិត្តមានគំនិត ខ្មែរឧត្តមពិតខ្មែរសង្វាត
ខ្មែរស្រឡាញ់ខ្លួនស្រឡាញ់ជាតិ ខ្មែរមានមារយាទឧត្តមថ្លៃ ។
ខ្មែរមានបញ្ញាឆ្នៃប្រឌិត ខ្មែរចេះគួរគិតសែនប្រពៃ
ខ្មែរពូជអង្គរឈោ្មះមានន័យ ខ្មែរមានអ្វីៗដ៏អស្ចារ្យ ។
ខ្មែរមានទឹកដីនិងប្រាសាទ ខ្មែរបញ្ញាឆ្លាតមហិមា
ខ្មែរហ៊ានតស៊ូខ្មែរពុះពារ ខ្មែរកម្ពុជាសាសន៍អាស៊ី ។
ខ្មែររួបរួមគ្នាជាធ្លុងមួយ ខ្មែរឥតខ្វល់ព្រួយខ្មែរមូលមី
ខ្មែរនៅរួមរស់ខ្មែរសាមគ្គី ខ្មែរខំសំភីកសាងជាតិ ។
ខ្មែរថែរក្សាវប្បធម៌ ខ្មែរលើកខ្មែរទ្រមិនឱ្យឃ្លាត
ខ្មែររស់ស្រឡាញ់ទឹកដីជាតិ ខ្មែរថែមិនឃ្លាតបែបជាខ្មែរ។
ខ្មែរថែរក្សាខ្មែរស្រឡាញ់ ខ្មែរមិនចុះចាញ់ខ្មែរត្រូវថែ
ខ្មែរស្រឡាញ់ជាតិខ្មែរត្រូវតែ ខ្មែរស្រឡាញ់ខ្មែរខ្មែររុងរឿង ។
ដោយឧសិកា ទេពទ្រឹម ឈុំ
ខ្មែរថែកេរ្តិ៍ដូនតា
បុព្វបុរសដូនតាខ្មែរបានខិតខំថែរក្សា និងកសាងទឹកដីព្រៃឈើប្រាសាទប្រាង្គ
សម្បិត្តគ្រប់យ៉ាងទុកឥតខ្វះ ស្នាដៃទាំងនោះបញ្ជាក់ថាជាកេរ្តិ៍ដូតាដ៏ល្ងល្អះ
ទុកឱ្យជាតិខ្មែរយ៉ាងច្បងច្បស់តជាតិពូជសាសន៍នៅសព្វថ្ងៃ
ហេតុនេះកូនខ្មែរគ្រប់ៗគ្នាកុំនៅរុញរាត្រូវលកលៃ
រក្សាស្រឡាញ់នូវស្នាដៃទើបខ្មែរមានន័យខ្មែរស្នេហ៍ជាតិ
។
ពេលទំនេរ គួររិះរេ អានសៀវភៅ ព្រោះជាផ្លូវ
កើតបញ្ញា ថ្លាគំនិគ ពេលទំនេរ ត្រូវតែនៅ
ជាមួយមិត្ត មើលអានគិត មិត្តប្រសើរ គឺសៀវភៅ ។៕
បានធ្វើធំ ហើយប្រឹងខំ កេញប្រវ័ញ្ច
អ្វីក៏អញ ដូចដីទឹក ព្រៃព្រឹក្សា
បានធ្វើធំ ធំតែដី ផ្ទះវិឡា
ត្រង់ឯការ អភិវឌ្ឍន៍ គ្មានសោះឡើយ ។
បានធ្វើធំ ត្រូវប្រឹងខំ សាងស្នាដៃ
ឱ្យប្រពៃ ថ្លៃប្រសើរ ដល់អ្នកក្រោយ
ទើបមានឈ្មោះ បោះសំលេង ទាំងមុខក្រោយ
ហើយគេឱ្យ នាមមកថា
សមអ្នកធំ ។
ជាតិកូនប្រុស
ជាតិកូនប្រុស កើតមួយជាតិ ធាតុមួយចាន
ត្រូវតែហ៊ាន ហ៊ានតស៊ូ កុំខ្លាចនឿយ
ហ៊ានលំបាក ចេះខ្លាចក្រ ទើបដល់ត្រើយ
កុំកន្តើយ កើតមកហើយ ត្រូវតស៊ូ ។
ជាតិកូនប្រុស កើតមកហើយ ត្រូវរៀនគិត
ខំប្រព្រឹត្ត គិតមិនយល់ ត្រូវចេះសួរ
សួរស្វែងយល់ យល់ពីហេតុ គួរមិនគួរ
ពាក្យថាសួរ គឺចង់ចេះ ចំនេះថ្មី ។
ជាតិកូនប្រុស ត្រូវតែរស់ គឺប្រឹងប្រែង
ចេះចាត់ចែង បែងរៀងចំ ពាក្យសំដី
ឱ្យបានសម ពោលទៅកាន់ ជនប្រុសស្រី
ហើយធ្វើអ្វី ឱ្យប្រពៃ សមជាប្រុស ។
ដោយឧសិកា ទេពទ្រឹម ឈុំ


